បុកស្លាប់ទៀតហើយ រថយន្ដបើករត់បាត់ស្រមោល

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់គួរឲ្យអាណោចអធម័ និង ម្នាក់ទៀតរងរបួសធ្ងន់ ដោយសារ រថយន្តលុចស៊ីសមួយគ្រឿងមិនចាំស្លាកលេខបានបុកម៉ូតូម៉ាក ហុងដាឌ្រីម ពីក្រោយអូសម៉ូតូ ប្រមាណ ១០០ ម៉ែត្រ ហើយរថយន្តបើកគេចបាត់ស្រមោលនៅេវលាម៉ោង១ និង ២០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី១២ ខែកក្ក ដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវមុនីវង្ស ចំណុចជិតវត្តកោះ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។ សពរងគ្រោះមានឈ្មោះជិន ស៊ីណែត ភេទប្រុសអាយុជាង ២០ឆ្នាំ មុខរបរ សន្តិសុខជាន់ខ្ពស់ក្រុមហ៊ុនលីប្រា ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តលុចស៊ីសពណ៌ស មិនចាំស្លាកលេខបានធ្វើដំណើរពីត្បូងទៅជើងបោះពួយយ៉ាងលឿន ខណៈមក ដល់ចំណុចកើតហេតុបានទៅបុកម៉ូតូឌ្រីមសង់០១៦ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FL-5191ជិះដោយ យុវជន២នាក់កំពុងបើកស្របគ្នាពីក្រោយពេញទំហឹងបណ្ដាលឲ្យយុវ ជនម្នាក់ស្លាប់និងកន្លែងនិងម្នាក់រងរបួសធ្ងន់ហើយរថយន្តបង្កមិន ឈប់ទទួលនោះទេ ដោយព្យាយាមបើករត់អូសម៉ូតូ ប្រមាណជាងមួយម៉ែត្រទើបម៉ូតូរបូតចេញរថយន្តបានគេចចេញពីកន្លែងបាត់ស្រមោល។ ជនរងគ្រោះរងរបួសធ្ងន់ត្រូវរថយន្តសាម៉ុយឯកជនដឹកយកទៅសង្គ្រោះ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះវាស់វែងយកម៉ូតូរក្សាទុកនៅអធិការដ្ឋាន ខណ្ឌដូនពេញរងចាំដោះស្រាយតាមផ្លវច្បាប់ ចំណែកសពរងគ្រោះសមត្ថកិច្ចទាក់ទងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕