សំណុំរឿង ឡាយ វណ្ណ: ពាក់ព័ន្ធឃាត កម្មលើ នាង ចេវ សុវឌ្ឍនា តុលាការ លើកពេលជំនុំជម្រះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នេះតុលាការបន្ដសវនការលើសំណុំរឿងពិរុទ្ធជន ឡាយ វណ្ណ: អតីតអភិបាលខេត្តតាកែវ, ឡាយ ណារិទ្ធ អតីតស្នងការរងខេត្តតាកែវ និងគូកនពាក់ពន្ធ័សង្ស័យឃាតតកម្មលើរូបនាង ចេវ សុវឌ្ឍនា ។

ប៉ុន្ដែដោយសារលោក ហម ម៉េងសែ ដែលជាប្រធានក្រុមប្រឹក្សារជំនុំ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ មានទុក្ខយ៉ាងក្រៀមក្រំដោយមាតារបស់លោកធ្វើមរណ:កាល ហើយលោកត្រូវរៀបចំពិធីបុណ្យសពម្តាយរបស់លោក តាមប្រពៃណី ។ ទើបសវនការនេះត្រូវលើកពេលទៅបន្តជំនុំជម្រះ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ វិញ ។

សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ក្រុមឆ្មាំពន្ធនាគារបាននាំខ្លួនពិរុទ្ធជន ឡាយ វណ្ណ: អតីតអភិបាលខេត្តតាកែវ, ឡាយ ណារិទ្ធ អតីតស្នងការរងខេត្តតាកែវ និងគូកន មកធ្វើការជំនុំជម្រះ សួរដេញដោលដោយផ្ទាល់បន្តទៀត។

បើតាមខ្លឹមសារបន្តនៃការជំនុំជម្រះនេះ គឺតុលាការត្រូវបន្តសួរដេញដោល ជាមួយក្រុមមន្ត្រីសមត្ថកិច្ចជំនាញខាងកោសល្យវិច្ច័យ របស់នគបាលនៃនាយកដ្ឋានព្រហ្មទណ្ឌ របស់ក្រសួងមហាផ្ទៃ ហើយនៅក្នុងសវនាការនេះផងដែរ គឺដឹកនាំដោយដោយ លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សារក្នុងអង្គជំនុំជម្រះ។

សូមរំលឹកថា ក្នុងការជំនុំជម្រះលើសំណុំរឿងជនរងគ្រោះឈ្មោះ ចេវ សុវឌ្ឍនា ដែលជាសង្សារលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ គឺតុលាការបានសាកសួរសាក្សីជំនាញកោសល្យវិច័យចំនួន ៣នាក់ ដែលជាក្រុមមន្ត្រីនៅខេត្តតាកែវ។

តាមរយៈសវនាការ សួរដេញដោលទៅលើមន្ត្រីជំនាញកោសល្យ វិច័យទាំង៣នាក់រួមមាន៖ លោក មាស ទេន នាយរងការិយាល័យបច្ចេកទេស នៃស្នងការនគរបាលខេត្តតាកែវ, លោក អូន នឿន ប្រធានផ្នែកបច្ចេកទេស នៃស្នងការនគរបាលខេត្តតាកែវ និងលោកវិជ្ជបណ្ឌិត ឈូវ ឈួន ប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដើម្បីបញ្ជាក់ការពិតអំពីរបាយការណ៍ និងកំណត់ហេតុពនិត្យសាកសពជនរងគ្រោះនៅពេលកើតហើយ។

សាក្សីទាំង៣នាក់ខាងលើ សុទ្ធតែបានអះអាងការពាររបាយការណ៍របស់ពួកគេថា បន្ទាប់ពីពួកគេពិនិត្យទីតាំងកើតហេតុ, ពិនិត្យសភាពសាកសពរបស់ជនរងគ្រោះ, ពិនិត្យភស្តុតាង (សំបុត្របណ្តាំ) ដែលជនរងគ្រោះបន្សល់ទុក និងស្តាប់ចម្លើយរបស់អ្នកបម្រើជនរងគ្រោះឈ្មោះ ចាន់ រី មន្ត្រីជំនាញដោយមានទាំង លោក ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ ចូលរួមដឹងឮចំពោះលទ្ធផលកោសល្យវិច័្ចយបានបញ្ជាក់ថា ជនរងគ្រោះបានចងកសម្លាប់ខ្លួន។

ជនរងគ្រោះឈ្មោះ ចែវ សុវឌ្ឍនា ត្រូវគេប្រទះឃើញចងកស្លាប់ក្នុងបន្ទប់គេងរបស់នាង នៅក្នុងផ្ទះជួលដ៏ធំមួយដែលលោក ឡាយ វណ្ណៈ ជាអ្នកជួលឲ្យនៅក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ។

ភ្លាមៗករណីឃាតកម្មនេះ ត្រូវសមត្ថកិច្ចសន្និដ្ឋានថា ជារឿងអត្តឃាត ព្រោះតែវិបត្តិស្នេហា ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវសមត្ថកិច្ចជំនាញ របស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានរកឃើញថា ករណីខាងលើ មិនមែនជារឿងអត្តឃាតឡើយ ពោលគឺជារឿងឃាតកម្មដោយមានអ្នកបញ្ជា និង រៀបចំទុកសម្លាប់ជនរងគ្រោះ។

ក្រោយពីបើកការស៊ើបអង្កេតសមត្ដកិច្ចជំនាញ បានឃាត់ខ្លួនក្រុមជនជាប់ចោទទាំង៤នាក់ ខាងលើបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕