ជនជាតិចិន២ក្រុមផឹកស៊ីស្រវឹងបើកឆាកប្រយុទ្ធគ្នា ផ្អេីលភ្ញៀវរត់ជាន់ជេីងគ្នា

ភ្នំពេញ ៖ ជនជាតិចិនចំនួន២ក្រុមបានចូលផឹកស៊ីក្នុងហាងមួយកន្លែង ខណះស្រវឹងរៀងខ្លួនក៏ទាស់សម្តីឈានដល់វ៉ៃគ្នាបង្កឲ្យមានការភ្ញាក់ផ្អេីលភ្ញៀវរត់ជាន់ជេីងគ្នា ហេតុការ ណ៍នេះកើតឡើងកាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភោជនីយ៍ដ្ឋាន អាសាន ខាងលិចស្ពានហង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌបឹងកេងកង ។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនជាតិចិនចំនួន២ក្រុមបានមកអង្គុយផឹកស៊ីនៅក្នុងហាងខាងលេីខណះស្រវឹងរៀងខ្លួនក៏បានទាស់សម្តីគ្នាហេីយបានវាយតប់គ្នាបណ្តាលអោយរងរបួសរៀងខ្លួន បង្កការភ្ញាក់ផ្អេីលដល់ភ្ញៀវរត់ជាន់ជេីងគ្នា។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងឃាត់ភាគីទាំងសងខាងយកទៅសួរនាំអធិការដ្ឋាននគរបាលខណ្ឌដេីម្បីធ្វេីការដោះស្រាយ ៕