អធិការរងខណ្ឌដូនពេញចង.កសម្លាប់ ព្រោះមានវិបត្តិផ្លូវចិត្ត

ភ្នំពេញ៖ អធិការរងទទួលផែនអន្តរាគមន៍ នៃអធិការនគរបាលខណ្ឌដូនពេញ ត្រូវបានគេប្រទះឃើញចង.កសម្លាប់ខ្លួននៅ ក្នុងវត្តសារាវ័ន្ត សង្ស័យមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ។ ហេតុការណ៍ បង្កឲ្យមានការផ្អើលកាលពីវេលាម៉ោង១៩៖៣០នាទី ព្រលប់ថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០១៩ នៅ កន្លែងរោងទូកង ក្នុងវត្តតាមបណ្តោយផ្លូវលេខ១៧៨កែងផ្លូវលេខ១៩ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ ឈឹម វាន់នី ភេទប្រុស អាយុ៥២ឆ្នាំមានមុខរបរជានគរបាលខណ្ឌដូនពេញ តួរនាទីជាអធិការរង ទទួលផែនអន្តរាគមន៍មានស្រុកកំណើត នៅភូមិក្របៅឃុំក្របៅ ស្រុកកំចាយមាស ខេត្តព្រៃវែង។

តាមការបញ្ជាក់ពីសមត្ថកិច្ចដែលបម្រើការងារជាមួយគ្នាបានឲ្យដឹងថា ជនរងគ្រោះបានបម្រើការជានគរបាលជាង ៣០ឆ្នាំមកហើយដែលកូនចៅក្រោមបញ្ជាមួយណាក៏គេសសើរគាត់ថាគាត់ជាមេល្អនឹងស្លូតបូតតែងតែយកអាសារគេឯង មិនដែលធ្វើឲ្យកូនចៅស្អប់នោះឡើយហើយគាត់មានជំងឺជាច្រើនមុខជាប់នឹងខ្លួនទៀត ប៉ុន្តែប្រហែលជាង៤ខែមុនគាត់បានឈឺធ្ងន់ហើយទៅសំរាកព្យាបាលជម្ងឺម្តងហើយ។

លុះនៅពេលបានធូរស្រាលពីជម្ងឺ លោកបានត្រឡប់មក បម្រើការងារវិញដោយខំប្រឹងប្រែងទាំងឈឺទាំងជារហូត មកដល់ពេលនេះបែរជាគាត់គិតខ្លីបែបនេះទៅវិញដោយគេ ពុំបានដឹងថា ការធ្វើអត្តឃាតខ្លួនរបស់លោកអធិការរងរូប នេះមកពីបញ្ហាអ្វីនោះទេ តែអ្វីដែលគេសោកស្ដាយនោះគឺគាត់ជាមនុស្សល្អម្នាក់ជាអធិការងម្នាក់ដែលធ្វើឲ្យកូនចៅគ្រប់គ្នានាំគ្នាគោរពស្រឡាញ់គាត់គ្រប់គ្នា។

តាមការបំភ្លឺរបស់ឈ្មោះយូ សារ៉ុម ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបររត់ម៉ូឌុប ស្នាក់នៅកុដិលេខ៤៤ ក្នុងវត្តសារ៉ាវន្ត័ បាន ប្រាប់សមត្ថកិច្ចថា រូបគាត់បានឃើញលោក ឈឹម វាន់នី នៅលើគ្រែក្នុងរោងដាក់ទូកងក្នុងវត្ត ហើយបានហៅហូប បាយពេលល្ងាចជាមួយប៉ុន្តែលោកលោក ឈឹម វាន់នី ឆ្លើយថាមិនទាន់ហូបទេ លុះប្រហែល២០នាទីក្រោយមកគាត់ បានហៅម្តងទៀតក៏នៅតែមិនព្រមហូប ស្រាប់តែមួយសន្ទុះក្រោយមកមានក្មេងស្រីម្នាក់អាយុប្រហែល១៤ ឆ្នាំបានរត់មក ប្រាប់ថា មានមនុស្សចងកស្លាប់ក្នុងរោងដាក់ទូកងពេលនោះគាត់បានរត់ទៅមើលឃើញឈ្មោះឈឹម វាន់នី ចងកសម្លាប់ខ្លួនប្រាកដមែន បន្ទាប់មកបានរាយការណ៍ជូនសមត្តកិច្ចប៉ុស្តិ៍ជយ័ជំនះហើយបានដឹកទៅមន្ទីរពេទ្យសង់ត្រាល់ដើម្បីជួយ សង្គ្រោះប៉ុន្តែលោកគ្រូពេទ្យបានប្រាប់ថា បានស្លាប់បាត់ ទៅហើយ។

ឆ្លងតាមការសន្និដ្ឋាននិងពិនិត្យរបស់លោកគ្រូពេទ្យឧកញ៉ា នង សុវណ្ណារត្ន័ នឹងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ រាជធានីភ្នំពេញ បានឲ្យដឹងថា ជនរងគ្រោះបានស្លាប់ដោយ សារចងក(ធ្វើអត្តឃាត)ប្រាកដមែន ។ បច្ចុប្បន្ន សពបានកប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ខេត្តព្រៃវែង៕