ឃាត់ខ្លួនជនជាតិចិន៣នាក់ ជាមួយលុយខ្មៅ ៩០ម៉ឺនដុល្លារនៅព្រលានយន្ដហោះភ្នំពេញ

ភ្នំពេញ៖ ជនជាតិចំនួន៣នាក់ជាមួយលុយខ្មៅជាង៩០ម៉ឺនដុល្លារត្រូវបានសមត្ថកិច្ចកម្ពុជាចាប់នៅព្រលានយន្ដហោះភ្នំពេញ នៅល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ ។នេះបើតាមសេចក្ដីរាយការណ៍អោយដឹង។

ជនជាតិចិនទាំង៣នាក់ដឹកជញ្ជូនលុយតាមយន្ដហោះគ្មានប្រភពច្បាស់លាស់ ផ្ទុយនឹងច្បាប់កម្ពុជា។ តាមច្បាប់អ្នក ដំណើរម្នាក់អាចយកលុយជាប់ខ្លួនបានតែ១ម៉ឺនដុល្លារតែប៉ុណ្នោះ ។ ក្នុងសប្ដាហ៍កន្លងមកសមត្ថកិច្ចបានរឹបអូសលុយជាង៥លានដុល្លារខុសច្បាប់ពីជនជាតិចិននិងកូរ៉េធ្វើដំណើរពីក្រុងហុងកុងមកកម្ពុជាផងដែរ ៕