បម្រុងធ្វើសកម្មភាពឆក់ តែត្រូវប៉ូលិសមកទាន់ដេញចាប់វាយខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ដែលជាបក្សពួកសេសសល់ កន្លងមកសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបាន ត្រូវឃាត់បានទៀតហើយ ខណៈជនសង្ស័យ ២នាក់នេះជិះម៉ូតូចេញមកក្រវែល បំរ៉ុងធ្វើសកម្មភាពឆក់ ទូរស័ព្ទ រឺកាបូបពីប្រជាពលរដ្ឋនិងជនជាតិចិន ។

ហេុតការណ៍ដេញប្រផាប់ប្រភីង នេះនៅ វេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៩ កក្តដា ២០១៩ នៅចំណុចបុរីញ៉ូថោន ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ដេញឃាត់ បាននៅចំណុចក្នុងវត្តអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

មុនពេលកើតហេតុ កម្លាំងនគរបាលខណ្ឌ ពោធិ៍សែនជ័យ បានដាក់គោលដៅនៅចំណុចទីតាំងខាងលើ លុះមកដល់ម៉ោង៣និង៣០នាទី ស្រាប់តែលេចជនសង្ស័យទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌សពាក់ស្លាកលេខ 1FD-2169 ហើយកំលាំងបានជិះតាមក្រោយ តែជនសង្ស័យទាំ២នាក់ បានដឹងខ្លួន បានបន្ថែមល្បឿនរត់គេចខ្លួន ហើយសមត្ថកិច្ចបានបោះដៃប្រកាស់តាមវិទ្យុទាក់ទង ផ្អើលអស់ជួយចេញមកស្ទាក់ដេញ តាមជនសង្ស័យរហូតជនសង្ស័យជិះម៉ូតូចូលក្នុងវត្តអង្គត្រគៀត ទើបកំលាំងក្របួចបានទាំង២នាក់តែម្តង ។

បច្ចុប្បន្នជនសង្ស័យបានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះ អាសន្ន រងចាំឡើងតុលារការចាត់ការតាមនិតិវិធី៕