ឡានស្ទួចធុនធំមួយគ្រឿង​ ឡេីងស្ពានអ្នកលង មិនរួច ​រអិលថយក្រោយ បុកបង្កាន់ដៃស្ពានបាក់ខ្ទេច!

ខេត្តព្រៃវែង ៖ ផ្អេីលអ្នកដំណេីរចោមរោម​ទាំងព្រលឹម​ បន្ទាប់ពីឃេីញបង្កាន់ដៃស្ពានអ្នកលឿងបាក់និងរងការខូតខាត ក្នុងគ្រោះថ្នាក់ចរាចរ​ណ៍មួយកេីតឡេីង​ នៅលេីស្ពានអ្នកលឿង​ គឺឡានស្ទួចធុនធំមួយគ្រឿង​ បានបេីកបុកបង្កាន់ដៃស្ពានអ្នកលឿង​ខូចខាត​ បាក់បង្កាន់ដៃ ។

បេីតាមការសាកសួរព័ត៌មានពីមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក​ ប្រចាំការនៅទីនោះ​ បានបញ្ជាក់ថា​ ហេតុការណ៍នេះកេីតឡេីងប្រហែលម៉ោង​៤​ទាបភ្លឺ​ថ្ងៃទី១៥​ ខែមករា​ ឆ្នាំ២០១៩ មានរថយន្ត​ស្ទូច​ធុន​ធំ ពណ៌​លឿង ពាក់​ស្លាក​លេខភ្នំពេញ ៥A-០៥២១ ចំណែក​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​។​ ធ្វេីដំណេីរពីកេីតទៅលិចឡេីងស្ពាន​ ដែលអ្នកបេីកបរប្រហែលជាងងុយដេក​ ឬ​ អាចមកពីរថយន្តស្ទួចនោះមានបញ្ហា​ ទេីបជ្រុលទៅបុកបង្កាន់ដៃស្ពានបែបនេះ​។

បេីយោងតាមប្រភពពីកន្លែងកេីតហេតុបានអោយដឹងថា រថយន្ត​ស្ទូច​ធុន​ធំ​មួយ​គ្រឿង​បាន​រអិល​ថយក្រោយ​ចុះ​ពីលើ​ស្ពាន​ទៅ​បុក​បង្កាន់ដៃស្ពាន​ហ្សឹ​បា​សា ហៅ​ស្ពាន​អ្នក​លឿង បណ្តាល​អោយ​បាក់​ដែក​ទីប​១​ដើម ប្រវែង​ជាង​១០​ម៉ែត្រ និង​បែក​បង្កាន់ដៃស្ពាន​អស់​១​ផ្ទាំង​ទៀត ទើប​រថយន្ត​កល់​ឈប់​នៅ​ស្ងៀម​ ហេតុ​ការ​ណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​ទៀប​ភ្លឺ​ព្រឹក​ថ្ងៃ​ទី​១៥ មក​រា នៅ​លើ​ស្ពាន​ហ្សឹ​បា​សា ហៅ​ស្ពាន​អ្នក​លឿង ស្ថិត​ក្នុងភូមិ​ឧត្តម ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។

តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា រថយន្ត​ស្ទូច​ធុន​ធំ​មួយ​គ្រឿង​នេះ​មិន​បាន​បើក​ឡើង​ស្ពាន​ដោយ​ខ្លួនឯង​នោះ​ទេ គឺ​រថយន្ត​នេះ​បាន​ខូច​ទៅ​ហើយ ប៉ុន្តែ​ម្ចាស់​បាន​ហៅ​រថយន្ត​១​គ្រឿង​ផ្សេង​ទៀត​មក​អូស​ឡើង​ស្ពាន​ក្នុង​គោលបំណង​យក​ទៅ​ជួសជុល​នៅ​យានដ្ឋាន ក្នុងស្រុក​លើក​ដែក ប៉ុន្តែ​គេ​ប្រើ​ខ្សែ​អូស​តូច​ពេក ទើប​ពេល​អូស​ឡើង​ជិត​ដល់​កណ្តាល​ស្ពាន ស្រាប់តែ​ខ្សែ​អូស​បាន​ដាច់ ធ្វើ​អោយ​រថយន្ត​ស្ទូច​រអិល​ថយក្រោយ​ចុះ​ពីលើ​ស្ពាន​មក​វិញ ហើយ​បាន​ជ្រុល​ទៅ​បុក​បង្កាន់ដៃស្ពាន បណ្តាល​អោយ​បាក់​ដែក​ទីប​១​ដើម​ប្រវែង​ជាង​១០​ម៉ែត្រ និង​បែក​បង្កាន់ដៃស្ពាន​អស់​១​ផ្ទាំង​ទៀត ទើប​រថយន្ត​កល់​ឈប់​នៅ​ស្ងៀម ពេល​នោះ​ទាំង​រថយន្ត​ដែល​មក​អូស និង​ម្ចាស់​ពេល​ឃើញ​រថយន្ត​ស្ទូច​រអិល​ថយក្រោយ​បុក​បែក​បង្កាន់ដៃស្ពាន​បែប​នេះ ទំនងជា​ភ័យ​ខ្លាច​សមត្ថកិច្ច​ចាប់ខ្លួន ទើប​នាំ​គ្នា​រត់​បាត់​អស់​ទៅ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ចាត់ទុកជា​សំណាង​ណាស់​ដែល​បង្កាន់ដៃស្ពាន​រឹង​មាំ អាច​ទប់​រថយន្ត​ស្ទូច​ធុន​ធំ​នេះ​បាន បើសិនជា​បាក់​បង្កាន់ដៃស្ពាន​ធ្លាក់​រថយន្ត​ចុះ​ទៅ​ក្រោម​ស្ពាន គឺ​ច្បាស់​ជា​ខ្ទេច​គ្មាន​សល់​ទេ ព្រោះ​ស្ពាន​ខ្ពស់​ណាស់ ម្យ៉ាង​បើ​រថយន្ត​នេះ​ក្រឡាប់​នៅ​លើ​ស្ពាន​វិញ ច្បាស់​ជា​ស្ទះ​ចរាចរ​រាប់​ម៉ោង​មិន​ខាន មិន​ងាយ​យក​ចេញ​រួច​ទេ ព្រោះ​រថយន្ត​នេះ​ធំ​ណាស់​។

ក្រោយ​កើតហេតុ​រហូតដល់ម៉ោង៨កន្លះព្រឹកថ្ងៃដដែល​ មិនទាន់ដោះស្រាយបែបណានៅឡេីយ​ គឺឃេីញត្រឹមតែមន្ត្រីសាធារណះការ​ និងមន្ត្រីចរាចរណ៍ផ្លូវគោក​ មកពិនិត្យកន្លែងកេីតហេតុតែប៉ុណ្ណោះ​ ដោយមិនទាន់ដឹងថា​ ជនបង្ក និង​ឡាននេះ​ជារបស់បុគ្គល​ ឬ​ក្រុមហ៊ុនណានៅឡេីយ៕