ចាប់ខ្លួនមេក្លោងបំផ្លាញព្រៃឈេីនៅ​ខេត្ត​មណ្ឌល​គិរី​ ​

ខេត្ត​មណ្ឌល​គិរី៖ នៅថ្ងៃទី​ ៩​ ខែ​ កក្ដដា​ ឆ្នាំ​ ២០១៩​ ឧកញ៉ា​ ស៊ឹង​ សំអុល​ ដែលល្បី ល្បាញខាងបំផ្លាញព្រៃឈេីនៅ​ខេត្ត​មណ្ឌល​គិរី​ គ្មាន​អ្នកណា​ហ៊ាន​ប៉ះ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ​ ក្រោម ការដឹកនាំបញ្ជាផ្ទាល់ពី​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ ឃាត់​ខ្លួន​រួមជាមួយកូនចៅចំនួន​ ៣​ នាក់ផ្សេងទៀត​ ខេត្ត​មណ្ឌល​គិរី​ ។​

ក្នុងការឃាត់ខ្លួននេះ​សមត្ថកិច្ច​កងរាជអាវុធហត្ថបានដកហូតរថយន្តដឹកឈេីជាង​ ៤០​ គ្រឿង​ ។ ខណៈ​ពេល​នេះ​ ឧកញ៉ា​ ស៊ឹង​ សំអុល​ និង​ កូនចៅ​ កំពុងស្ថិតនៅ​ ទីបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី​ ។​

គេមិនទាន់ដឹងថា​ តេីត្រូវបញ្ជូនខ្លួន​ ឧកញ៉ា​ ស៊ឹង​ សំអុល​ និង​កូនចៅ​ មករាជធានីភ្នំពេញ​ ឬ​ ទុកចាត់ការនៅ​ខេត្ត​មណ្ឌល​គិរី​នៅឡេីយទេ​៕