អាជ្ញាធរខេត្តតាកែវ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ឲ្យបានជាដាច់ខាត ការនាំចូលជ្រូកខុសច្បាប់

តាកែវ ៖ អាជ្ញាធរខេត្តតាកែវ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ឲ្យបានជាដាច់ខាតការនាំចូលជ្រូកខុស ច្បាប់ ។ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការងារចាំបាច់មួយចំនួនជាមួយ អភិបាលក្រុងស្រុក ទាំង១០ មន្ទីរជំនាញពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ នារសៀលថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាខេត្តតាកែវ ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានដាក់ចេញនូវបទបញ្ជាជាបន្ទាន់មួយ និងយ៉ាងម៉ឺងម៉ាត់ដល់មន្រ្តីសមត្ថកិច្ចចម្រុះ ដែលឈរជើងនៅតាមច្រកទ្វាទ្វេរភាគីទាំងអស់ នៅខេត្តតាកែវ និងមន្រ្តីទាំងអស់ឈរជើងតាម ច្រករបៀងការពារព្រំដែន សូមរួមគ្នាទប់ស្កាត់ឲ្យបានជាដាច់ខាត នូវការនាំជ្រូកខុសច្បាប់ពីប្រទេសវៀតណាមរបស់ឈ្មួញ។

ឯកឧត្តមបានជម្រុញសមត្ថកិច្ចធ្វើការទប់ស្កាត់ និងបង្ក្រាបឲ្យខានតែបានរាល់ការនាំចូលជ្រូកដោយខុសច្បាប់ ពីប្រទេសជិតខាងជាប់ព្រំដែន ជាពិសេសត្រូវមានវិធានការទប់ស្កាត់ ការឆ្លងជំងឺប៉េសជ្រូកអាហ្វ្រិកចូលមកកម្ពុជា កុំអោយមានវត្តមានបន្តទៀត៕