រថយន្ត ហ៊ីយ៉ានដាយ បុកជាមួយម៉ូតូហង់ដាវ៉េវ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង

បាត់ដំបង៖ រថយន្តហ៊ីយ៉ាន់ដាយ១គ្រឿង បុកជាមួយម៉ូតូហង់ដាវ៉េវ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង កាលពី រសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅ ចំណុចក្រុមទី១លើផ្លូវ ក្រាលគ្រួសក្រហម ស្ថិតក្នុង ភូមិចកធំ ឃុំកកោះ ស្រុកមោងឫស្សី ។ 

សពដែលស្លាប់មានឈ្មោះ សួ ម សល់ ភេទ ប្រុស អាយុ៣២ឆ្នាំ មុខរបរធ្វើស្រែរស់នៅភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុក មោងឫស្សី ។ ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ បាន រត់គេចខ្លួនមុនសមត្ថកិច្ចមកដល់។

មុនពេល កើតហេតុ មាន រថយន្ត១គ្រឿង ម៉ាក ហ៊ី យិន ដាយ ពណ៌ ស ដឹកស្រូវ ពាក់ ស្លាក លេខ កំពង់ចាម ៣A ០៤៦១ អ្នកបើកបរ មិន ស្គាល់ អត្តសញ្ញាណ (រត់គេចខ្លួន) ទិសដៅ ផ្ទុយគ្នា។ រថយន្ត ធ្វើដំណើរ ពី ផ្លូវជាតិ លេខ៥ ឆ្ពោះទៅ វត្ត ចក មកដល់ ចំណុច ខាងលើ បាន បុក ជាមួយ ម៉ូតូ ម៉ាក ហុងដា វេ វ ពណ៌ ឈាមជ្រូក ពាក់ ស្លាក លេខ បាត់ដំបង ១W ៣៧២៤ បើកបរ ដោយ ឈ្មោះ សួ ម សល់ ភេទ ប្រុស អាយុ៣២ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅ ភូមិ ដុប ក្រសាំង ឃុំ ព្រៃតូច ស្រុក មោងឫស្សី បណ្តាលឱ្យ ស្លាប់ អ្នកបើក ម៉ូតូ នៅ កន្លែងកើតហេតុ។ 

មូលហេតុ មកពី អ្នកបើក ម៉ូតូ ស្រវឹងស្រា ។ សាកសព ក្រុមគ្រួសារ យកទៅ ធ្វើបុណ្យ តាម ប្រពៃណី។ រថយន្ត និង ម៉ូតូ រក្សាទុក នៅ អធិការនគរបាលស្រុកមោងឫស្សី ដើម្បី ដោះស្រាយនៅពេលក្រោយ៕