ស្រវឹងស្រាជិះម៉ូតូបុកបង្គោលថ្មដួលបោកក្បាលស្លាប់

សៀមរាប៖ យុវជនម្នាក់ស្រវឹងស្រាជិះម៉ូតូបុកបង្គោលថ្មដាក់រាងតាមផ្លូវថ្នល់បណ្ដាលអោយដួលបោកក្បាលស្លាប់យ៉ាងអាណោចអាធម្ម ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង ៣០នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៩ នៅចំនុចផ្លូវទៅភ្នំក្រោម ក្នុងភូមិស្ពានជ្រាវ សង្កាត់សៀមរាប ខេត្តសៀមរាប។

ជនរងគ្រោះបានប្រាប់អោយដឹងថា ក្មួយរបស់គាត់ឈ្មោះ អេង គឹមហេង ភេទប្រុស អាយុ ២៤ឆ្នាំ ធ្វើការនៅ ភោជនីយ៍ដ្ឋាន ពន្លឺព្រះច័ន្ទ រស់នៅក្នុងភូមិ បឹង សង្កាត់សៀមរាប ក្រុងនិងខេត្តសៀមរាប ។

មុនពេលកើត ហេតុ ជនរងគ្រោះ បានជិះម៉ូតូចេញពីកន្លែងស៊ីការ បំរុងមកផ្ទះ មកដល់ពាក់កណ្ដាលផ្លួវ ស្រាប់តែបងប្រុសរបស់គេបាន តេតាមទូស័ព្ទពីកន្លែងធ្វើការ ប្រាប់ថាអោយត្រឡប់មកកន្លែងធ្វើការ ហាងពន្លឺព្រះច័ន្ទ ភ្លាម បន្ទាប់មកជនរងគ្រោះក៏បានជិះទៅដល់ពាក់កណ្ដាលផ្លូវ ស្រវឹងផងនោះស្រាប់ជ្រុលទៅបុកបង្គោលថ្មតាមចិញ្ចើមថ្នល់ដួលបោកក្បាលស្លាប់នៅកន្លែងកើតហេតតែម្ដង ។ សាកសពត្រូវក្រុមគ្រួសារយកមកចាត់ចែងធ្វើបុណ្យនៅវត្ត ពោធ៍ក្រោម តាមប្រពៃណី ៕