ខុន​ដូរ​ពីរកន្លែង​របស់​ជនជាតិកូរ៉េ ៥នាក់ ជាប់ពាក់ព័ន្ធបើកល្បែងភ្នាល់តាមអ៊ិនធើណេត ត្រូវចាប់ខ្លួន

ភ្នំពេញ៖ កម្លាំងនគរបាល អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងក្រុងភ្នំពេញ រួមនិងអាជា្ញធមូលដ្ឋាននៅរសៀល និងល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤នេះ បានធ្វើការ ឡោមព័ទ្ធ ខុនដូរ ២ កន្លែង នៅសង្កាត់បឹងកក់១ និងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ហើយឈានទៅដល់ ការចាប់ខ្លួន ជនជាតិកូរ៉េខាងត្បូង ចំនួន៥នាក់ ជាប់ពាក់ព័ន្ធ និងសកម្មភាពបើកល្បែងភ្នាល់ តាមប្រព័ន្ធអ៊ីនធើណេត ។

សមត្ថកិច្ច ដែលចូលរួម ក្នុងប្រតិបត្តិការ ខាងលើនេះ បានឲ្យដឹងថា ក្រោយពីធ្វើការតាមដាន អស់ជាច្រើនថ្ងៃមកនោះ កម្លាំងនគរបាល ដឹកនាំដោយ ព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ នៅរសៀលថ្ងៃ១តុលានេះ បានឡោមព័ទ្ធ២គោលដៅនៅខណ្ឌទួលគោក ដោយគោលដៅទី១ សមត្ថកិច្ចបានប្រតិបត្តិនៅខុនដូរជាន់ទី៥ ផ្លូវ៣១៧ ភូមិ៦ សង្កាត់បឹងកក់ទី២ និងគោលទី២នៅ ខុនដូរដែលមានកម្ពស់ជិត១០ជាន់ តាមបណ្តោយផ្លូវ៣៣៧ ភូមិ៦សង្កាត់បឹងកក់ទី១ ។

ក្រោយការចាប់ខ្លួន ជនសង្ស័យទាំងនេះ ពួកគេក៏ត្រូវបានបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ត ៕
d14281