ហ្គេមបាញ់ត្រីនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រចំនួន២ទីតាំង ចាប់ផ្ដើមបើកវិញហើយ

ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រី នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រចំនួន២ទីតាំង ចាប់ផ្ដើមបើកវិញហើយ ក្រោយពីបិតរយៈពេល២ខែកន្លងមកដោយមានប្រត្តិការបង្ក្រាបទូរហ្គេមបាញ់ត្រីនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ របស់កម្លាំងព្រហ្មទណ្ឌកំរិតស្រាលរបស់ សង្នការរាជធានីភ្នំពេញចាប់ចំនួន២ទីតាំងសរុបទូរហ្គេមបាញ់ត្រីចំនួន១៣ទូ នឹងអ្នកចូលទៅលេងចំនួនជិត៣០ នាក់។

សូមរំលឹកថា កាលពីវេលាម៉ោង១១ នឹង៤០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវបេតុងនៅចំណុចក្នុងមជ្ឍមណ្ឌលកោះពេជ្រស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ការចុះបង្ក្រាបទីតាំងខាងលើនេះដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អោយលោក ប៊ុន សត្យា នាយរិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បើកប្រត្តិការទ្រុងទាយធំចុះ បង្ក្រាប់ទូរហ្គេមបាញ់ត្រីដែលស្ថិតនៅទីតាំងក្នុងមជ្ឍមណ្ឌលកោះពេជ្រចំនួន២ទីតាំងសរុបទូរហ្គេមបាញ់ត្រីចំនួន១៣ទូររួមនឹងអ្នកចូលទៅលេងចំនួនជិត៣០នាក់ហើយទីតាំងខាងលើនេះ គឺបើកលេងជាយូរមកហើយ ប្រជាពលរដ្ឋក៏សុំអរគុណទៅដល់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលទើបនឹងឡើងកាន់ថ្មីដំណែងដែលជួយបង្ក្រាប់រាល់បទល្មើសមិនបទល្មើសនេះនោះទេគឺគ្រប់បទល្មើសទាំងអស់ផងដែរ។

ប៉ុន្ដែទីតាំងខាងលើនេះបិតបានតែ២ខែប៉ុណ្ណោះ ក៏ត្រូវបើកលេងវិញយ៉ាងរលូនឡើងវិញមិនដឹងថា  ទីតាំងខាងលើនេះមានខ្សែធំប៉ុណ្ណានោះទេ ។

គួររំលឹកថា បទបញ្ជា​របស់​លោក​ស្នងការ​រាជធានី​ភ្នំពេញ​ថ្មី​ប្រកាសក្ដែងៗថា​លុប​បំបាត់​អោយ​អស់​នៅ​ល្បែង​ស៊ីសង​ទាំង​១២​ខណ្ឌ​ហាក់សាបដូចទឹក​ទន្លេ​ ខណះ​ដែលទីតាំងហ្គេមបាញ់ត្រី នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រចំនួន២កន្លែង ​កំពុង​បើកលេងបង្អួតភ្នែកអាជ្ញាធរ យ៉ាងរលូនមិនខ្លាចញញើតសូម្បីតែបន្ដិច ៕