បបួលក្មួយទៅទិញម្ហូប ស្រាប់តែមកដល់កណ្តាលផ្លូវជួបរឿងហួសចិត្ដ

កណ្តាល៖ បុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធ និង ក្មួយស្រីអាយុ១៧ឆ្នាំ ទៅផ្សារកាច់ជ្រុងក្រុងតាខ្មៅ លុះដល់ចំណុចភូមិលេខ២ ស្រាប់តែបត់ចូលផ្លូវលំ ហើយឈប់ម៉ូតូដេញប្រពន្ធទៅឱ្យឆ្ងាយពីខ្លួន រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ទវៈលើក្មួយស្រីបានសម្រេច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី ០៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។
 
ជនរងគ្រោះឈ្មោះ ប.ណ.រ ភេទស្រី អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ(មានស្នាមកូតចំនួន០៣កន្លែង,ដើមដៃនឹងកំពួនដៃឆ្វេង មានទីលំនៅភូមិ លេខ២ ឃុំស្វាយរលំ ស្រុកស្អាង ។ ជនសង្ស័យឈ្មោះប៉ុក អាមីឡា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសំបួរ ឃុំ សំរោង ស្រុក ឯកភ្នំខេត្តបាត់ដំបង។

លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានអោយដឹងថា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី មានឈ្មោះប៉ុក អាមីឡា(ជនសង្ស័យ)និងប្រពន្ធឈ្មោះ រ៉ាយ ចន្ធូ(ត្រូវជាពូ និងមីងរបស់ជនរងគ្រោះ)បានបបួល ឈ្មោះ បុល ណារី ទៅរកទិញអីហូបនៅផ្សារកែងកាច់ជ្រុងតាខ្មៅ ដោយនាំគ្នាជិះម៉ូតូ០១គ្រឿង មានគ្នា០៣នាក់ ម៉ាកFZ ពណ៌ខៀវ បានជិះកាត់ផ្លូូវលំទួលអន្សែភូមិលេខ២ ឃុំស្វាយរលំ ពេលមកដល់ចំនុច កើតហេតុ បានជិះម៉ូតូចូលផ្លូវលំតូច ហើយជនសង្ស័យបានឈប់ម៉ូតូរបស់ខ្លូនហើយដេញប្រពន្ធឈ្មោះ រ៉ាយ ចន្ធូ អោយដើរចេញឲ្យឆ្ងាយពីខ្លួនបន្ទាប់មក ឈ្មោះ ប៉ុកអាមីឡា បានធ្វើសកម្មភាពចាប់រំលោភឈ្មោះ បុល ណារីបានសម្រេចបានចំនួន០១ដង ។ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភបានសម្រេចហើយបានប្រាប់ឈ្មោះបុល ណារី ថាកុំឲ្យប្រាប់រឿងនេះអ្នកណាដឹងអោយសោះ។ហើយអ្នកទាំង០៣នាក់បាននាំគ្នាជិះម៉ូតូត្រឡប់មកផ្ទះវិញ។ពេលមកដល់ផ្ទះរបស់ខ្លួនឈ្មោះ បុល ណារី បានរៀរាប់ប្រាប់ម្ដាយរបស់ខ្លួនឈ្មោះ ណូយ សុខលាប ឲ្យបាយដឹងពីរឿងហេតុ។

បន្ទាប់មកឈ្មោះណូយ សុខលាប បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយរលំ ហើយសមត្ថកិច្ចយើងបានធ្វើការកោះហៅឈ្មោះប៉ុក អាមីឡា មកសាកសួរ។ ជនសង្សយ័បានប្រកែកថាមិនបានប្រព្រឹត្តដូចការរៀបរាប់របស់ជនរងគ្រោះទេ ។ យោងតាមសាក្សី ភស្តុតាង និងការរៀបរាប់របស់ជនរងគ្រោះ គឺជនសង្សយ័ពិតជាបានប្រព្រឹត្តពិតមែន ករណីនេះសមត្ថកិច្ចជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕