ដោះលែង លោកផ្កាយ១ម្នាក់ និងមន្រ្តីនគរបាល៥ នាក់ ដែលបានឃាត់ខ្លួន នៅខណ្ឌសែនសុខ វិញភ្លាមៗ

ភ្នំពេញ៖ មន្រ្តីនគរបាលប្រមាណ៥នាក់ ក្នុងនោះមានទាំងមន្រ្តីនគរបាលពាក់ផ្កាយមួយម្នាក់ផងដែរ ត្រូវបានកម្លាំងតម្រួតបទបញ្ជា ចាប់ឃាត់ខ្លួន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតនៅផ្លូវ១០១៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសខ រាជធានីភ្នំពេញ ដោយមិនទាន់មានមូលហេតុច្បាស់លាស់។ យ៉ាងណាក៏ដោយ ពិតជាមានការឃាត់ខ្លួនមន្រ្តីនគរបាលទាំងនោះមែន ដែលពួកគេនៅខាងប្រឆាំងទំនិញក្លែងក្លាយ ប៉ុន្តែក្រោយការសួរនាំ ក៏ឲ្យត្រឡប់ទៅវិញតែម្តង។

ការឃាត់ខ្លួនពួកគេ ដោយសារមុនដំបូង ពេលដែលពួកគេចុះទៅនោះ មិនបានសហការជាមួយខាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានឲ្យខាងតម្រួតបទបញ្ជា ចុះទៅឃាត់ខ្លួនតែម្តង ប៉ុន្តែក៏បានឲ្យត្រឡប់ទៅវិញភ្លាមៗផងដែរ មិនមានរឿងអ្វីនោះឡើយ ។ មន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ពិតជាមានការឃាត់ខ្លួនមន្រ្តីនគរបាលទាំងនេះមែន ដោយចាប់ក្រៀកបញ្ជូនឡើងរថយន្តតែម្តង៕