តើមានបងប្អូនណាបានបាត់កូនស្រីទេ?

ភ្នំពេញ៖ ក្មេងស្រីជំទង់ម្នាក់ត្រូវអ្នកភូមិទួលសំបូរប្រទះឃើញដេកនៅក្នុងផ្សារមួយយប់លុះព្រឹកឡើងទើបរាយការណ៍ជូនសមត្ថកិច្ច ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថាក្មេងស្រីជំទង់ខាងលើនេះមិនមែនជាអ្នកភូមិទួលសំបួរទេ ហើយមិនដឹងជាមកពីកន្លែងនៅរសៀលថ្ងៃទី៧មករាម្សិលមិញនេះគេឃើញក្មេងស្រីខាងលើដែលមានសប្បុរស្រអែមពាក់អាវយីតដៃខ្លីពណ៌ក្រហមខស្លៀកខោខ្លីពណ៌ទឹកប៊ិច បានដើរមកម្តុំផ្សារទួលសំបួក្នុងសង្កាត់ព្រៃវែងខណ្ឌដង្កោ ហើយក៏បានអង្គុយលេងដោយមានសភាពដូចជាត្រូវថ្នាណសណ្តុំខ្សត់ខ្សោយកម្លាំងរហូតដល់យប់ក៏បានប្រាស់ខ្លួនដេកលើគ្រែលក់សាច់ជ្រូកអស់ពេញមួយយប់តែម្នាក់ឯង។

ប្រភពព័ត៌បន្តទៀតថា ក្មេងស្រីខាងលើនេះសំណាងហើយដែលគ្មានជនឆ្លៀតឱកាសធ្វើបាបរូបនាងលុះព្រឹកឡើងទើបម្ចាស់តូបលក់សាច់ជ្រូកបានដាស់ឱ្យក្រោកសួមូលហេតុក៏នាងមិនឆ្លើយមិនដឹងហាក់ដូចជាត្រូវថ្នាំសណ្តំទើបលោកចៅសង្កាត់រងនិងប៉ូលិសប៉ុស្តិព្រៃវែងបញ្ជូនទៅកាន់មណ្ឌសុខភាពព្រៃវែងដើម្បីឱ្យក្រុមគ្រូពេទ្យធ្វើការសង្រ្គោះ ។ បច្ចុប្បន្នក្មេងស្រីជំទង់លើនេះកំពុងតែសំរាកព្យាបាលនៅមណ្ឌលសុខភាពសង្កាត់ព្រៃវែងហើយសមត្ថកិច្ចស្រាវជ្រាវរកអាណាព្យាបាល មកទទួលយកកូនស្រីរបស់គាត់ត្រលប់ទៅវិញ ៕