ចោរហេងស៊យ!ឆក់ទូរសព្ទបានសម្រេចហើយបែរជារត់មិនរួចត្រូវប៉េអឹមខណ្ឌដង្កោចាប់វ៉ៃខ្នោះ

ភ្នំពេញ៖កម្លាំងមូលរដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោធ្វេីការឃាត់ខ្លួនជនសង្ស័យ២នាក់ក្រោយពីបានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចហេីយធ្យាយាមជិះម៉ូតុគេចខ្លួន​  ហេតុការណ៍នេះកេីតឡេីងកាលពីរវេលាម៉ោង៧និង២០នាទិព្រឹកថ្ងៃទី៨ខែកក្កដាឆ្នាំ២០១៩​ ស្ថិតនៅផ្លូវបេតុង​ភូមិរលួស​ សង្កាត់ជេីងឯក​ ខណ្ឌដង្កោ។ 

ជនសង្ស័យទី១ឈ្មោះ​  មឿន  សុវណ្ណ  ផាក​ភុង​ អាយុ១៨ឆ្នាំ មុខរបរ សន្តិសុខណាការ​ ស្នាក់នៅ់ភូមិរការ​ សង្កាត់ចាក់អង្រែ ក្រោម​ ខណ្ឌមានជ័យ។ទី២ឈ្មោះសាត​ ​សុខឌីណា​  អាយុ១៩ ឆ្នាំមុខរបរ មិនពិតប្រាកដ​ ស្នាក់នៅភូមិទួលសំបូ​ សង្កាត់ព្រៃវែង​  ខណ្ឌដង្កោ ។  ចំណែកនារីរងគ្រោះឈ្មោះ សារិន​ ស្រីលាភ​ អាយុ២០ឆ្នាំមុខរបរ  បុគ្គលិកក្រុមហ៊ុន  ស្នាក់នៅភូមិម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ។ 

តាមសម្ដីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា​ មុនពេលកេីតហេតុ​ នាងបានជិះម៉ូតូម៉ាកCLiCKពណ៍ក្រហមពាក់ស្លាកលេខ​ ភ្នំពេញ​ 1R- 7281ចេញពីភូមិម័លសង្កាត់ដង្កោទៅភូមិស្រុកចេកសង្កាត់ជេីងឯក  ខណ្ឌដង្កោបានជិះតាមផ្លូវ២១៧ទិសពីជេីងទៅត្បូងពេលដែលជិះមកពាក់កណ្ដាលផ្លូវ  ស្រាប់តែប្ដីរបស់គាត់បានខលទូរស័ព្ទមកហេីយនាងក៏បានឈប់ម៉ូតូដកទូរស័ព្ទមកនិយាយ​តែមុនទាន់បាននិយាយផង​ ក៏លិចមុខជន សង្ស័យ២នាក់ជិះម៉ូតូម៉ាកCLiCK ពណ៌ក្រហម  ពាក់ស្លាកលេខ​ ភ្នំពេញ​1FL-0463  ជិះមកពីក្រោយរួចក៏ធ្វេីសកម្មភាពឆក់ទូរស័ព្ទហេីយជិះម៉ូតូគេចខ្លួនប៉ុន្តែពេលនោះនាងបានស្រែកថាចោៗ  ហេីយបានជិះម៉ូតូេដ​ញតាម​ភ្លាមៗនោះដែរកម្លាំងមូលរដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោល្បាតក្នុងមូលដ្ឋានបានឃេីញ​ហើយក៏បានដេញចាប់បានទាំង២នាក់យកមកសួនាំនៅកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ។ 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់បានឆ្លេីយថាខ្លួនពិតជាបានធ្វេីសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះពិត ប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោបញ្ជូនទៅកាន់កងរាជ អាវុធហត្ថក្រុងភ្នំពេញដេីម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕