រថយន្តដឹកដីធន់យក្សរបស់ក្រុមហ៊ុនលោក​ រតនា​ បើកបរបំពានច្បាប់បុកបំផ្លាញទ្រព្យសម្បត្តិសាធារណៈនៅខណ្ឌដង្កោ

ភ្នំពេញៈ​ មួយរយះពេលថ្មីៗនេះគេសង្កេតឃើញថារថយន្តដឹកដីរបស់ក្រុមហ៊ុនពីរដែលគេស្គាល់ថាក្រុមហ៊ុនរបស់លោក​ ហេង​ នឹងលោករតនា​ កំពុងល្បីល្បាញខាងរត់ការដឹកដីឆ្លងកាត់ពីខេត្តកណ្តាលចូលរាជធានីភ្នំពេញតាមច្រកផ្លូវចំការដូងខណ្ឌដង្កោ​ បានបំពានច្បាប់របស់សាលារាជធានីភ្នំពេញ​ដោយបើកបរដឹកដីចូលក្រុងទាំងថ្ងៃនឹងដឹកលើសចម្រុះធ្វើអោយខូចខាតផ្លូវសាធារណៈក៏ដូចជាបុកបំផ្លាញទ្រព្យសម្បត្តិរដ្ឋជាដើម។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៨​ ខែ​ មករា​ ឆ្នាំ​ ២០១៩​នេះ​ រថយន្តដឹកដីធន់ធំម៉ាកHY UNDRi ពណ៍សពាក់ស្លាកលេខ ភ្នំពេញ 3B- 5940 ដែលគេដឹងថាឡានកម្មសិទ្ធរបស់លោក​ រតនា​ បានបើកទិសដៅពីត្ពួងទៅជើងក្នុងល្បឿនលឿនចូលក្រុងទាំងព្រឹក​ជ្រុលបុកឡើងឃឿនសួនច្បារនឹងបុកបាក់បង្គោលភ្លើងបំភ្លឺសាធារណៈបាត់អស់មួយដើម​ នៅតាមបណ្តោយផ្លូវ២១៧​ សង្កាត់រលួស ខណ្ឌដង្កោ​។

គួរបញ្ជាក់ថា​កន្លងមកលោកអភិបាលរាជធានីភ្នំពេញក៏ដូចជាលោកស្នងការរាជធានីភ្នំពេញបានចេញបញ្ជាហាមមិនអោយរថយន្តធំបើកបរចូលក្រុងនៅពេលថ្ងៃនោះទេ​ ប៉ុន្តែផ្ទុយទៅវិញបទបញ្ជារបស់លោកទាំងពីរហាក់គ្មានប្រសិទ្ធភាពឡើយ​ ព្រោះជាក់ស្តែងនៅតែឃើញរថយន្តធន់ធំ​ រថយន្តដឹកទំនិញ​ នៅតែបន្តបើកចូលក្រុងយ៉ាងរលូន​ ជាពិសេសនៅខណ្ឌដង្កោគឺក្រុមហ៊ុនឡានដឹកដីរបស់លោក​ ហេង​ នឹងលោក​ រតនា​ បានដឹកដីដូចហែកឋិនចូលក្នុងខណ្ឌដង្កោដើម្បីលុបដីឡូតក៏ដូចជាលុបតំបន់បឹងផ្សេងៗជាដើម៕