ប្រជាពលរដ្ឋ​ចំណាយលុយ​២០​ដុល្លារ ឱ្យ​សន្តិសុខ​យាមកាម​ក្នុង​បុរី​ប៉េង ហួត ប៉ុន្តែ​លទ្ធផល​មាន​បទល្មើស​លួច​គ្រឿងអលង្កា​អស់​ជិត​៣​ម៉ឺន​ដុល្លារ

​ភ្នំពេញ : ប្រជាពលរដ្ឋ ដែល​មាន​ធនធាន​គ្រាន់បើ រស់នៅ​ក្នុង​បុរី ប៉េង ហួត នៅ​បឹង​ស្នោរ បាន​សម្តែង​ក្តីកង្វល់​យ៉ាងខ្លាំង ខណ​:​ដែល​បទល្មើស​លួច​និង​គាស់​ផ្ទះ​កំពុង​ចាប់ផ្តើម​លុកលុយ​ក្នុង​បុរី ។ ជាក់ស្តែង គ្រឿងអលង្ការ​ប្រមាណ​ជាង​៣​ម៉ឺន​ដុល្លារ មាន​ចិញ្ចៀច​ពិជ្រ​២​វង់ ខ្សែករ​១​ខ្សែ​និង​ខ្សែដៃ​១​ខ្សែ​ត្រូវ​ជន​មិន​ស្គាល់​មុខ គាស់​ចំរឹង​ដែក​ទ្វារ​បន្ទប់​ប្រមូល​យក​ទៅ​បាត់ ខណ​:​ដែល​ម្ចាស់ផ្ទះ​បាន​ចូល​សម្រាន​លង់លក់​នៅក្នុង​ដំណេក ។​

២​នាក់​ប្តី​ប្រពន្ធ ដែល​ទើប​មក​រស់នៅ​ក្នុង​បុរី​ប៉េង ហួត ក្នុង​ភូមិ​បឹង​ស្នោរ ដែល​មាន​ផ្ទះ​លេខ​៣៣ ផ្លូវ​M3 គម្រោង​ទី​៤ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ បាន​និយាយ​ក្នុង​លក្ខខណ្ឌ​សំ​មិន​បញ្ចេញ​ឈ្មោះថា នៅវេលា​ម៉ោង ៦​ព្រឹក ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤ មាន​ការភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង បន្ទាប់ពី​ពួកគាត់​បាន​ភ្ញាក់​ពី​ដំណេក មិនឃើញ​គ្រឿងអលង្កា​ដែល​មាន​តម្លៃ​សរុប​ជិត​៣​ម៉ឺន ។ បុរស​វ័យ​ប្រមាណ​៤០​ឆ្នាំ​ម្នាក់ ទំនង​ជា​កូន ចិន ស្ថិត​ក្នុង​ផ្ទះ​តម្លៃ​ជាង​៣០​ម៉ឺន​ដុល្លារ នៅ​រសៀល ថ្ងៃទី​៣០ ខែ​កញ្ញា បាន​រៀបរាប់​បន្តរ​ប្រាប់​គេហរ​ទំព័រ ដំណឹង​យប់មិញ​ថា នៅវេលា​ម៉ោង​ប្រមាណ​ជាង​១២​រំលង​អាធ្រា​ត្រ ខណ​:​ដែល​លោក បាន​ចូល​ដំណេក​លង់លក់ ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ ឆ្លៀតឱកាស​កាត់​ចំរឹង​ដែក​ចូល​ទៅ​យក​គ្រឿងអលង្កា​ពី​លើ​ក្បាល​ដំណេក លុះ​ម៉ោង​៦​ព្រឹក ភ្ញាក់ឡើង ស្រាប់តែ​បាត់​របស់របរ​ទាំងនោះ​តែម្តង​។​

​ក្រោយ​កើតហេតុ បាន​១​ម៉ោង គាត់​បាន​ទៅប្តឹង​សន្តិសុខ​ដែល​យាម​នៅ​ក្បែរ​នោះ ស្រាប់តែ​ប្រធាន​សន្តិសុខ​ឆ្លើយថា ក្រុមហ៊ុន​មិន​ទទួលខុសត្រូវ​រាល់​ការបាត់បង់ ។​

​ក្រៅ​ពី​ចោរកម្ម​និង​អសន្តិសុខ​កំពុង​ចាប់ផ្តើម​បង្ហាញ​សកម្មភាព​ដោយ​ក្រុម​ជនល្មើស​នៅក្នុង​បុរី ប៉េង​ង​ហួត ប្រជាពលរដ្ឋ​ដែល​ជា​អ្នកមាន ជាច្រើន​នាក់ ក៍​ចាប់ផ្តើម​រារែក ព្រោះតែ​ពួកគេ​មាន​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​ក្នុង​ការរស់នៅ ។​

​ក្រៅពី​ចោរកម្ម​បាន​កើតឡើង​ចំនួន​២​លើក ក្នុង​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ​១​លើក និង​ក្រោយ​ភ្ជុំ​បិណ្ឌ​១​លើក គុណភាព​បុរី ធ្វើឲ្យមាន​ការព្រួយបារម្ភ​ផង​ដែ​រ នេះ​បើ​តាម​ការអះអាង​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​បុរី​ប៉េង ហួត ដដែល ។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា នៅក្នុង​បុរី​ប៉េង ហួត បើ​និយាយ​ពី​ច្បាប់​គឺ​តឹងតែង​ណាស់ ប៉ុន្តែ​បែរជា​អសន្តិសុខ​វិញ ។

​ក្នុង​១​ខែៗ ប្រជាពលរដ្ឋ​ចំណាយលុយ​២០​ដុល្លារ​ក្នុង​ផ្ទះ​១​គ្រួសារ ដើម្បី​បង់​លុយ​ទៅឱ្យ​សន្តិសុខ យាមកាម​ក្នុង​បុរី ប៉ុន្តែ​លទ្ធផល​បែរ​ជា​អសន្តិសុខ​និង​មាន​បទល្មើស​ទៅវិញ ៕

14253

14256

14257

d14251