ខ្យល់កន្ត្រាក់បណ្តាលប៉ះពាល់៨ស្រុក.ក្រុងបណ្តាលខូចខាតផ្ទៈសំបែងប្រជាពលរដ្ឋ៩៩ ខ្នងនិងបណ្តាលស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ខេត្តបន្ទាយមានជ័យ៖ខ្យល់កន្ត្រាក់បណ្តាលប៉ះពាល់៨ស្រុក. ក្រុងបណ្តាលខូចខាតផ្ទៈសំបែងប្រជាពលរដ្ឋ៩៩ខ្នង និងបណ្តាលស្លាប់ម្នាក់ និង.របួសធ្ងន់ម្នាក់កាលពីថ្ងៃទី០៥ខែកក្កដាឆ្នាំ២០១៩ ។ នេះបើតាមតាមរបាយការណ៍គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តបន្ទាយមានជ័យបានផ្សាយអោយដឹង ។

ប្រភពបានបន្ដថា ស្រុកនិងក្រុងរងផលប៉ះពាល់រួមមាន ៖ស្រុកថ្មពក,ស្រុកស្វាយចេក,ក្រុងប់ោយប៉ែត,ស្រុកព្រៈនេត្រព្រៈ,ស្រុកមង្គលបូរី,ក្រុងសិរីសោភ័ណ,ស្រុកអូរជ្រៅនិងស្រុកភ្នំស្រុក។ក្រុងប៉ោយប៉ែតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ់។

បើតាមលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ក្រោយពេលដែលខ្យល់កន្ត្រាក់បណ្តាលប៉ះពាល់ផ្ទៈសំបែងប្រជាពលរដ្ឋនិងសាលារៀនបណ្តាលខូចខាតអស់​៩៩ខ្នងធ្ងន់១៦ខ្នងបណ្តាលស្លាប់បុរស់កម្មករសំណង់ម្នាក់ក្រុងប៉ោយប៉ែតដែលជណ្តើរដែកដួលសង្កត់បណ្តាលរបួសធ្ងន់រហូតដល់ស្លាប់ម្នាក់និងរបួសធ្ងន់ស្ត្រីម្នាក់ផ្ទៈបាក់សង្កត់បណ្តាលបាក់ជើងឆ្វេង។អាជ្ញាធរបានចុះសួរសុខទុកនិងនាំយកថវិការចូលរួមរំលែកទុកដល់គ្រួសារសពនិងជួយដល់ជនរងគ្រោះបណ្តាលរបួសធ្ងន់ផងដែរ។

លោកបានបញ្ជាក់ថា៖អាជ្ញាធរបានចុះជួយអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយខ្យល់កន្ត្រាក់ទាំង៨ស្រុក.ក្រុងក្នុងខេត្តបន្ទាយមានជ័យ៕