បុរសម្នាក់ដុតផ្ទះខ្លួនឯង រួចចងកសម្លាប់ខ្លួនតាមក្រោយ នៅខេត្តព្រៃវែង

ព្រៃវែង៖ សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា មានករណីភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់ បានដុតផ្ទះខ្លួនឯង រួចចងកសម្លាប់ខ្លួនតាមក្រោយ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុច ភូមិឆ្ពឹស ឃុំថ្មពូន ស្រុកកញ្ជ្រៀក ខេត្តព្រៃវែង ។ ទោះបីយ៉ាងណា ពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវនៅកន្លែងកើតហេតុ ដោយពុំទាន់បញ្ជាក់ព័ត៌មានលម្អិតនៅឡើយទេ ៕