កម្មករក្រុមហ៊ុនសិុនទ្រីយល់ព្រមចូលមប្រើការងារធម្មតាវិញហើយ​ ខណៈខាងក្រុុមហ៊ុនតម្លើងប្រាក់ឈ្នួល៩ដុល្លារបន្ថែមលើប្រាក់ខែ

ភ្នំពេញៈ​ បន្ទាប់ពីមានការសម្របសម្រួលពីតំណាងក្រសួងការងារនឹងអាជ្ញាធររាជធានីភ្នំពេញជាមួយក្រុមសហជីបតំណាងក្រុមកម្មករនឹងថៅកែក្រុមហ៊ុនសិុនទ្រី​ នៅរសៀលថ្ងៃទី២៧​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៨​ នេះក្រុមកម្មករបានសម្រេចចូលបម្រើការងារធម្មតាវិញ​ ក្រោយពីក្រុមហ៊ុនតម្លើងប្រាក់ឈ្នួលជូនពួកគាត់ចំនួន៩ដុល្លារលើកប្រាក់ខែ​បច្ចប្បន្ន។

ក្នុងជំនួបការដោះស្រាយបញ្ហាកម្មករ​ សិុនទ្រីធ្វើកូទកម្មនេះមានវត្តមានចូលរួមពីសំណាក់លោក​ ខៀវ​ សាវុធ​ អនុប្រធាននាយកដ្ឋានវិវាទការងារនៃក្រសួងការងារ,លោក​ ហួត​ ហៃ​ អភិបាលរងរាជ​ធានីភ្នំពេញ​ ,​ លោក​ កៅ​ សុខវ៉ាត​ សហជីពក​ម្មករនិយោជិកវិស័យទេសចរណ៍នៃក្រុមហ៊ុនស៊ិនទ្រី​ នឹងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត​។

គួរបញ្ជាក់ថា​កម្មករក្រុមហ៊ុនសិុន​ ទ្រី​ ដែលធ្វើកូទកម្មខាងលើមានចំនួន១៨០៦នាក់​ ដោយទាមទារចំនួន៣ចំណុច​ រួមមាន
១.​ ការទូរទាត់ប្រាក់ឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់
២.​ ការទូទាត់ប្រាក់បំណាច់អតីតភាពការងា​រ តាមប្រកាស.លេខ ៤៤៣ក.ប.ប្រ.ក​.ខ.ល
៣.ការស្នេីសុំដំឡេីងប្រាក់ឈ្នួលប្រចាំឆ្នាំចំនួន ១៥$ សម្រាប់ឆ្នាំ២០១៩ និងបញ្ហាផ្សេងៗ​ ។​ជាលទ្ធផលក្នុងសម្របសម្រួលរវាងខាងតំណាងក្រុមហ៊ុនសិុន​ ទ្រី​ នឹងក្រុមសហជីបតំណាងកម្មករសម្រេចយល់ស្របទាំង៣ចំណុចហើយ​ ដោយខាងក្រុមហ៊ុនយល់ព្រមបន្ថែមប្រាក់ចំនួន៩ដុល្លារលើប្រាក់ខែគោលរបស់បុគ្គលិកនីមួយៗ​ ។

ក្រោយការសម្របសម្រួលត្រូវរូវគ្នាក្រុមកម្មករបានចេញបំពេញភារៈកិច្ចប្រមូលសំរាមតាមមូលដ្ឋានរៀងខ្លួនៗដូចធម្មតាវិញ៕