រថយន្ត​ដឹក​ដែក​មួយគ្រឿង ដាច់​ហ្វ្រាំង​ធ្លាក់ចុះ​ពី​ស្ពាន​ព្រះមុនីវង្ស​ចាស់ បុក​រះ​រថយន្ត​នឹង​ម៉ូតូ

ភ្នំពេញ​៖ រថយន្ត​ធុន​ធំ​មួយ គ្រឿង ដឹក​ដែកស​សៃ​រលើស ចំណុះ បណ្តាល ឲ្យដាច់​ហ្វ្រាំង ជ្រុល​ទៅ​បុក រថយន្ត ២​គ្រឿង និង​ម៉ូតូ​មួយគ្រឿង ខណ​:​បើក​ចុះ​ស្ពាន ព្រះមុនីវង្ស​ថ្មី តែ​មិន​បណ្តាល ឲ្យមាន​នរណា​ម្នាក់​រងរបួស​ឡើយ កាលពី​វេលា​ម៉ោង ៩​និង​៣០​នាទី ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៤ ក្នុង​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារ​ច្បារអំពៅ ។​

​សេចក្តីរាយការណ៍ នៅ​កន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលា​កើតហេតុ​ខាងលើ រថយន្ត​ធុន​ធំ​មួយ​គ្រឿង បើកបរ​ក្នុង ទិសដៅ​ពី​លិច​ទៅ​កើត ពោល​គឺ​បើក​ចុះ​ពី លើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី ស្រាប់តែ​ជាន់​ហ្វ្រាំង​មិន​ជាប់ លុះដល់​ចំណុច​ផ្លូវ​លេខ ៣៦៧ កែង​ផ្លូវ​ជាតិ​លេខ​១ រថយន្ត​បាន​ជ្រុល​បុក​រថយន្ត ហុីយ៉ាន់ដាយ ២​តោន​កន្លះ ដែល​បើក​ឆ្លងផ្លូវ​លេខ​៣៦៧ រួច​រថយន្ត​មិន​ទាន់​អស់​ល្បឿន ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយគ្រឿង និង​កៀរ​រថយន្ត​រ៉េ​នរ៉ូ​វើ មួយ គ្រឿង​ទៀត តែ​មិន​បណ្តាល អោយ​នរណា​ម្នាក់​រងរបួស​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ទេ ។ រថយន្ត​ធុន​ធំ ដែល​ដឹក​ដែក​សរសៃ លើស​ទម្ងន់ ចុះ​ពីលើ​ស្ពាន ដាច់​ហ្វ្រាំង​បុក​រះ​ខាងលើនេះ ម៉ាក​ហុីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-0203 បើកបរ​ដោយ​បុរស​ម្នាក់ ឈ្មោះ គុជ និត្យ អាយុ ២៧​ឆ្នាំ ស្នាក់នៅ​សង្កាត់​ស្ទឹង មានជ័យ រួម​ជាមួយ​អ្នក​នៅ ក្នុង​រថយន្ត​ម្នាក់ទៀត មិន បណ្តាលឲ្យ​រងរបួស​នោះទេ ។​

ក្រោយ​កើតហេតុ នគរបាល​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ ចុះ​មក​សម្របសម្រួល អូស​រថយន្ត​បង្ក​ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ច្បារអំពៅ ដើម្បី​ដោះស្រាយ សំណង​ដល់​រថយន្ត និង​ម៉ូតូ រងគ្រោះ ៕