លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ ចុះជួយដោះស្រាយកូដកម្ម រោងចក្រកាត់ដេរW & D

ភ្នំពេញ៖ នៅថ្ងៃ ព្រហស្បតិ៍០៥ រោចខែ មិគសិរ ឆ្នាំច សំរិទិ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនិងថ្ងៃទី ២៧ ធ្នូ ឆ្នាំ២០១៨វេលាម៉ោង០៩ម៉០០នាទីលោក ឌី រត្ន័ខេមរុណ អភិបាលរងនៃគណៈអភិបាលខណ្ឌមានជយ័ និង ជាប្រធានដោះស្រាយកូដកម្ម បាតុកម្ម តាមមុខសញ្ញា ក្នុងមូល ដ្ឋានខណ្ឌមានជ័យ បានដឹកនាំប្រជុំដោះស្រាយវិវាទការងារ និងមានសមាសភាពចូលរួមពី : តំណាងក្រសួងការងារ និង តំណាងមន្ទីការងារនិងអាជ្ញាធរមូលដ្ឋាន ។

រោងចក្រកាត់ដេរW & D ឋិតនៅក្រុម៤ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ មានជ័យមាន កម្មករ១៨០០នាក់ ប្រុស២៣៩នាក់បានធ្វើកូដ្ឋកម្មរមិនធ្វើការអង្គុយលេងតាមកន្លែងរៀងៗខ្លួនខ្លះទៀតឈរខាងក្រៅអាគា៍ក្នុងបរិវេនរោងចក្រទាមទាប្រាក់អតីតៈការងារគិតពីឆ្នាំ២០១៦ដល់២០ ១៨ ក្នុងម្នាក់៥ % ។

ជាលទ្ធផលលោកប្រធានអង្គប្រជុំ បានសំរបសំរួលជាមួយក្រុមហ៊ុន និង ភាគី តំណាងកម្មករ អោយមានការយោគយល់គ្នា ។ អាជ្ញាធរសុំអោយភាគីថៅកែយោគយល់បើកប្រាក់អតីតភាពការងារ៥%នៅថ្ងៃទី១០ ខែ កុម្ភះ ២០១៩ ។ តំណាងក្រុមហ៊ុនបានទទួលយកសំណើររបស់អាជ្ញាធរខណ្ឌនិងកម្មករដាក់ជូនទៅនាយកក្រុមហ៊ុនរោងចក្រ ដើម្បីធ្វើការពិភាក្សាជាមួយមេធាវី ដែលមានសិទ្ធិសំរេចដើម្បីដាក់ប្រជុំជាមួយកម្មករនៅវេលាម៉ោង១៤ ម៉០០ នាទីថ្ងៃខែឆ្នាំដដែល ។