កាន់តែ​ក្តៅ​ហេីយ! ជុំវិញរឿង​ដែល​ ទេព​ បូព្រឹក្ស​ ត្រូវ​បា​នគេ​គប់​កំប៉ុង​ស្រាបៀ​

បងប្អូន​ប្រិយមិត្ត​មួយ​ចំនួន​កាលពី​យប់មិញ​នេះ​ ប្រហែលជាបានដឹងខ្លះៗរួចមកហេីយអំពីបញ្ហាដែលបានកេីតឡេីងចំពោះ​កញ្ញា​ ទេព​ បូព្រឹក្ស​ ខណៈដែលនាងបានកំពុងតែច្រៀង​នៅឯ​ភោជនីយដ្ឋាន​មួយកន្លែង​ឈ្មោះ​ សមុទ្រ​ ស្រាប់តែ​មានបុរសម្នាក់ក៏បាន​យក​កំប៉ុង​ស្រាបៀ​គប់​មកលេី​តារា​ចម្រៀង​នេះ​លេីឆាកតែម្តង។

ជុំវិញ​រឿង​ខាងលើ​នេះ​ដែរ​ ក្រោយ​ពី​រឿងនេះ​បានកេីត​ឡេីងរួចមក​ គឺហាក់បីជាមិនមាន​ការ​ដោះស្រាយ​ និង​យកចិត្តទុកដាក់​អ្វី​បន្តិច​ទាល់តែសោះ​ បេីទោះជា​តារាចម្រៀង​រូប​នេះ​ គឺជាតារាចម្រៀង​ដល្បីឈ្មោះមួយរូបនៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដោយ​ គឺពិតជា​រឿងមួយមិនគួរ​គម្បី​ទាល់តែសោះ​។

ដោយ​ឡែក​ ក្រោយ​ពីរឿងនេះបានផ្ទុះកក្រេីកឡេីង​ពេញ​បណ្ដាញ​សង្គម​ហ្វេសបុក​ បានធ្វេីឲ្យ​មហាជន​ជាច្រើន​មាន​ការ​ភ្ញាក់ផ្អើល​ និងបានសម្តែង​អារម្មណ៍​ហួស​ចិត្ត​ជាខ្លាំង​ចំពោះ​បុរសដែលប្រេីអំពេី​ដ៏ថោកទាបមួយនេះ​ ហេីយមួយវិញទៀតនោះ​ សូម្បីតែ​ម្ចាស់​ហាងក៏គ្មានចំណាត់ការណាមួយទាល់តែសោះ​។

ជាមួយ​គ្នានេះដែរ​ តាមរយៈ​គណនី​ហ្វេសបុក​ផេក​របស់​អ្នក​នាង​ ចន​ ច័ន្ទលក្ខិណា​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ បានចេូមុខប្រកាសថា៖«សូមបងប្អូន​ ជួយស៊ែរម្នាក់មួយផង​ ដើម្បីជួយរកយុត្តិធម៌​ ជូនប្អូនស្រីទេព បូព្រឹក្ស បើក្នុងករណីគ្មានយុត្តិធម៌សម្រាប់ប្អូនស្រី Tep Boprek ទេ ស្អែកនេះ សមាគមសិល្បករខ្មែរ នឹងអោយមេធាវី​ ទំនាក់ទំនងរកជនបង្កររួមទាំងបក្សពួក»។

ដែលនេះពិតជាការចូលរួម​ចំណែក​មួយ​របស់​អ្នកនាង​ ចន​ ច័ន្ទលក្ខិណា​ ជាមួយនឹង​មុខងារ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ ដេីម្បី​ធ្វើ​ការ​លើក​ស្ទួយ​នូវ​សិល្បៈ​របស់ខ្មែរ​ ហេីយមិនអាចមានបុគ្គលណាមួយមកមេីលងាយ​ និងមេីលថោកបែបនេះឡេីយ​ ចំពោះ​សិល្បៈ​ករ​ សិល្បៈ​ការិនី​ខ្មែរ​យើង​នេះ​៕