រថយន្ត​កាមរី​បា​ឡែន បុក​ម៉ូតូ​សេ​១២៥ បណ្តាលឲ្យ​រងរបួស​ធ្ងន់​៣​នាក់ រួច​ជ្រុល​ទៅ​បុក​រ៉ឺម៉ក​កង់​បី​មួយគ្រឿង​ទៀត​

ភ្នំពេញ​៖ មនុស្ស​ចំនួន​៤​នាក់ បាន​រងរបួស​ធ្ងន់​-​ស្រាល ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ដោយសារ​តែ​បុរស​ម្នាក់ បើក​រថយន្ត​កាមរី​បា​ឡែន​មួយគ្រឿង ក្នុង​ល្បឿន​លឿន​ជ្រុល​បុក នៅ​ចំណុច ផ្លូវ​កម្ពុជា​ក្រោម កែង​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌ​ទួលគោក កាលពី​វេលា​ម៉ោង​២២​និង​២០​នាទី​យប់ ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៤ ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់ រហូត​ដល់​ចំណុច​មុខ​ផ្សារ​ដេប៉ូ ក៏​ជ្រុល​បុក​និង​រ៉ឺម៉ក​កង់​បី បណ្តាលឲ្យ​រងរបួ​សម្នា​ក់ ហើយ​រថយន្ត​គាប​ជាប់​ទៅ​មុខ​លែងរួច ត្រូវបាន​សមត្ថកិច្ច​ឃាត់​ជាប់​តែ​ម្តង​។​
​ ​
តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ បុរស​ម្នាក់​ជិះ​ម៉ូតូ​ស​១២៥​មួយគ្រឿង ឌុប​នារី​២​នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​ស្តុបស​ន្ធ​ម៉ុក ក៏​ត្រូវ​បាន​រថយន្ត​កា​ម​រី​បា​ឡែន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2R-1190 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​ណ្តោ​យ​ផ្លូវ​កម្ពុជា​ក្រោម ទិសដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​លឿន ជ្រុល​បុក​ពី​ចំហៀង បណ្តាលឲ្យ​រងរបួស​ធ្ងន់ ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់ រហូត​ដល់​ចំណុច​មុខ​ផ្សារ​ដេប៉ូ ក៏​បាន​ជ្រុល​បុក​រ៉ឺម៉ក​កង់​បី មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​បួស ត្រូវបាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​សហការ​គ្នា​ឃាត់​បាន​ភ្លាមៗ​តែម្តង​។​
​ ​
ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​នាំ​ម្ចាស់​រួម​ទាំង​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​៣ ដើម្បី​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕

Untitled-1

Untitled-2