លោក កែវ ចំរើន ហៅលោក ព្រីង ជាមន្ត្រីអាវុធហត្ថក្រុង មានអំណាចខាងកាងកន្ទុយលេខវៀតណាម តាំងពី ស្នងការចាស់ ផ្លាស់ ស្នងការថ្មី

ភ្នំពេញ៖ មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញម្នាក់ ដែលមាន ស័ក្កិយស និង តួរនាទី ធំដែរបែរជាមានឈ្មោះល្បីខាងកាងល្បែងកន្ទុយលេខវៀតណាមតាំងពីស្នងការចាស់រហូតផ្លាស់ស្នងការថ្មីនៅតែប្រកបមុខរបរចាស់ដដែលគឺ ជាអ្នកកាងឆ្នោតវៀតណាមទូទាំងរាជធានីភ្នំពេញទាំង១២ខណ្ឌដោយគ្មានសមត្ថកិច្ចណាម្នាក់ហ៊ានឈានជើងទៅក្បែរកូនកញ្ច្រែងរបស់គេនោះទេ គ្រាន់តែឮឈ្មោះលោក ព្រីង សមត្ថកិច្ចមូលដ្ឋានបាស់សក់ដកថយក្រោយយ៉ាងប្រញាប់មិនដឹងថាលោក ព្រីង គាត់មានឥទ្ធិពលរិទ្ធិចេស្តា ប៉ុណ្ណាទេបានជាសមត្ថកិច្ចខ្លាចគាត់បែបនេះ។

នៅតាមទីប្រជុំជនឬផ្សារធំៗនៅក្នុងរាជធានីភ្នំពេញអ្នកកត់ឆ្នោតវៀតណាមឬហៅថា កូនកញ្រ្ចែង សុទ្ធសឹងតែជាកូនចៅលោក ព្រីងស្ទើរតែទាំងអស់បើសិនមានកូនកញ្ច្រែងណាហ៊ានក្បត់កត់ឆ្នោតឱ្យមេផ្សេងលោកព្រីងនិងបញ្ជារឱ្យសមត្ថកិច្ចចុះទៅចាប់ឃាត់ខ្លួនតែម្តងនេះពិតជាមានអំណាចខ្លាំងមែនចង់ខ្លាំងជាងលោកស្នងការទៀតលោកកែវចំរើនហៅលោកព្រីងម្នាក់នេះ។

ពលរដ្ឋរងចាំមើលថាលោកឧត្តមសេនីយ៍ ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញមានវិធានការយ៉ាងណាទៅលើទីតាំងកត់ឆ្នោតជាច្រើនកន្លែងរបស់លោក កែវ ចំរើន ហៅ លោក ព្រី ង ៕