រថយន្ត​ដឹក​កំទេច​ក្រណាត់​ខ្ពស់​ពេក​ក្រឡាប់​ផ្ងារ​ជើង​

ភ្នំពេញ​៖ រថយន្ត​ដឹក​កំទេច​ក្រ​ណាត​ចំណុះ ៥ តោន បាន​ក្រឡាប់​បះជើង​ដោយសារតែ​ផ្ទុកទំនិញ​ខ្ពស់​ពេក ដោយសារ​តែ​ធ្លាក់​ជង្ហុក កាលពី​វេលា​ម៉ោងជាង​១២​និង​១៥​នាទី ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៤ ។ ហេតុការណ៍​នេះ ស្ថិត​នៅ​ចំណុច​ផ្សារ​ចោមចៅ ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​សមត្ថកិច្ច​ប្រចាំការ​នៅ​រង្វង់​មូល​ចោម​ចៅ​បាន​អោយដឹងថា រថយន្ត​បង្កហេតុ​ម៉ាក Hyundai ពណ៏​ស​លាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ ៣c 2509 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។ ប្រភព​ដដែល​បន្តថា មុនពេល​កើតហេតុ​រថយន្ត​បង្ក​បាន​បើកបរ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទិសដៅ​ពី​ជើង​ទៅ​ត្បូង យ៉ាង​លឿន ដោយ​ដឹក​កំទេច​ក្រណាត់​ផ្ទុក​យ៉ាង​ខ្ពស់​ហើយ​បើក​មកដល់​ចំណុចកើតហេតុ​ធ្លាក់​ជង្ហុក ទើប​កាច់​ក្រឡាប់​សង្កត់​លើ​ម៉ូតូ ២ គ្រឿង និង បណ្តាលអោយ​រថយន្ត​បង្ក​រង​ការ ខូចខាត តែ​មិន​មាន​អ្នក​រងរបួស​ធ្ងន់ធ្ងរ​ទេ ។​
​ ​
​យោងតាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា ក្រោយ​កើតហេតុ​សមត្ថកិច្ច មូលដ្ឋាន​បាន​សហការ​ជាមួយ​នគរបាល​ជំនាញ​ចុះ​វាស់វែង​អូស​យក​រថយន្ត​បង្ក​នឹង​ម៉ូតូ​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាច​រណ៍​ជើងគោក​រាជធានី​ភ្នំពេញ ៕
Untitled-1