ព្រោះលុយ១០០០រៀលសោះ ក្លាយជាហឹង្សាយកមកពូថៅកាប់២

ភ្នំពេញ៖ រឿងគួរឱ្យហួសចិត្តគ្រាន់តែជំលោះលុយ១០០០រៀលសោះធ្វើឱ្យបង្កទំនាស់ពាក្យសម្តីគ្នារវាងអ្នករត់រថយន្តតាក់ស៊ីជាមួយអ្នកហៅម៉ូយរថយន្តតាក់ស៊ីទ្រាំមិនបានអ្នកបើករថយន្តតាក់ស៊ីកាប់អ្នកហៅម៉ូយឡាន២ពូថៅរងរបួសចំកែងដៃឆ្វេងនិងស្មាខាឆ្វេងកាលពីថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០១៨ស្ថិតនៅផ្លូវ២១៧ ភូមិសំបួរសង្កាត់ដង្កោ ខណ្ឌដង្កោ ។

ដំណើររឿងនេះផ្តើមចេញពីការហៅ ម៉ូយដាក់ឡានតាក់ស៊ីដោយជនរងគ្រោះជាអ្នកហៅម៉ូយស៊ីឈ្នួលឱ្យជនបង្កដែលជាម្ចាស់តាក់ស៊ីក្រោយពេលដែលជនរងគ្រោះហៅម៉ូយបាន៤នាក់ឱ្យជនបង្កបន្ទាប់មកជនរងគ្រោះបានយកថ្លៃឈ្នួលហៅម៉ូយក្នុងម្នាក់១០០០រៀលក្នុង៤នាក់៤០០០រៀលតែជនបង្កឱ្យជនរងគ្រោះតែ៣០០០រៀលប៉ុណ្ណោះ ទើបមានការប្រកែកតវាគ្នាឈានដល់ការប្រើហិង្សាដាក់គ្នាអ្នករត់តាក់ស៊ីចិត្តខ្លាំងកាប់អ្នកហៅម៉ូយ២ពូថៅរំសាយកំហឹងខឹងឱ្យក្ត ក្រោយពេលកាប់ហើយជនបង្កបានគេចខ្លួនបាត់មួយរយះពេលខ្លីចំណែកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលដង្កោ ។

ជនរងគ្រោះមានឈ្មោះស៊ុន ទីបណ្ឌិតអាយុ២៩ឆ្នាំមុខរបរហៅ ម៉ូយឡាន ចំណែកជនបង្កឈ្មោះ មុី ធី អាយុ២៨ឆ្នាំមុខរបរ អ្នករត់ឡានតាក់ស៊ី គេចខ្លួនបាត់មួយរយះសំណាងមិនល្អនៅវេលម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៥ ខែធ្នូឆ្នាំ២០១៨ ជនរងគ្រោះបានឃើ ញគូរសត្រូវកំពុងបើករថយន្តនៅចំនុចស្ពានដែកចំការដូងផ្លូវ២១៧កែងនិងផ្លូវ៣៧១ក៏បានស្រែកឆោឡោឱ្យកម្លាំងនគរបាលចរាចរណ៏ក្រុងដែលឈរជើង នៅទីនោះជួយស្ទាក់ឃាត់ខ្លួនប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍ដង្កោមកទទួលយកទៅសាកសួរ ។

ក្រោយពេលសាកសួជនបង្ករួចរូបគេបានសារភាពថា ខ្លួនពិតជាបានកាប់អ្នកហៅម៉ូយរថយន្តខាងលើនេះពិតប្រាកដមែនមូលហេតុខឹងជននេះឱ្យក្តនិងជេរម៉ែក្រោយមកជនបង្កបានបង់ជំងឺរចិត្តឱ្យជនរងគ្រោះចំនួនលុយ១លានរៀលបញ្ចប់រឿងនៅប៉ុស្តិ៍នគរបាលដង្កោតែម្តង៕