‘ក្មេងស្ទាវ​២​ក្រុម​ចេញពី​ក្លឹប​ដេញ​វាយ​គ្នា តាម​ដងផ្លូវ​សារ​ធា​រណៈបង្ក​ឲ្យមាន​ការភ្ញា​ក់​ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច​

ភ្នំពេញ​៖ ក្រុមក្មេងស្ទាវ​២​ក្រុម ១​ក្រុម​មាន​គ្នា​៨​ទៅ​៩​នាក់ ជិះ​ម៉ូតូ​៣-៤​គ្រឿង​ប្រដាប់​ដោយ​ដំ​ថ្ម បាន​ចេញ​ពី​ក្លឹប​រាំ​កំសាន្ត ហើយ​បាន​ដេញ​វាយ​គ្នា​តាម​ដងផ្លូវ​សារ​ធាណៈ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើក​ដល់​សមត្ថកិច្ច កាល​ពី​វេ​ម៉ោង​៣​និង​១០​នាទី​ទាបភ្លឺ ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៧៥A តាម​បណ្តោយ​ផ្លូវ​លេខ​១០៣ ភូមិ​៤ ក្រុម​២៥ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន និង​ឃាត់​បាន​១​ក្រុម ។​
​ ​
តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​ក្រុមក្មេងស្ទាវ ពីរ​ក្រុម​មួយ​ម្ខាង​មាន​គ្នា​៨​ទៅ​៩​នាក់ ដែល​ទំ​និង​ចេញពី​ក្លឹប អា​រី​ណា បាន​ជិះ​ម៉ូតូ​៥​ទៅ​៦​គ្រឿង បាន​ដេញ​វាយ​គ្នា តាម​ដងផ្លូវ​សារ​ធា​រណៈ​យ៉ាង​អាណាធិបតេយ្យ បង្ក​ឲ្យ​ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ និង​បាញ់​ឡើង​លើ​មួយ​គ្រាប់ ឃាត់​បាន​ភ្លាមៗ​ចំនួន​៨​នាក់​និង​ម៉ូតូ​៣​គ្រឿង​មួយ​គ្រឿង​ម៉ា​កនិច​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1CL-5635 មួយគ្រឿង​ម៉ាក​ស្កូវ​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CJ-0394 មួយគ្រឿង​ទៀត​ម៉ាក​ស្កូប​ពី ពណ៌​ស ពាក់​ស្លាក​លេខ នគរបាល I-7777 ចំណែក​ម្ខាង​ទៀត​បាន​គេចខ្លួន​បាត់​ស្រមោល​។​
​ ​
ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ ហើយ​បាន​ឲ្យ​ក្រុម​ក្មេងស្ទាវ​មួយក្រុម​ដែល​បង្ក​ត្រលប់​ទៅ​ផ្ទះ​វិញ ដោយសារ​តែ​ភាគី​ម្ខាង​ទៀត​បាន​គេចខ្លួន​បាត់​ទៅ​ហើយ​៕
​ ​
Untitled-1

Untitled-2