លោក កើត សារ៉េត នៅតែច្រានចោលព័ត៌មានថា លោកធ្វើប្លង់គ្រប់យកដីពីអតីតអ្នកចាំដី សូមសាធារណះជនកុំយល់ច្រឡំ

រាជធានីភ្នំពេញ៖ យោងតាមលិខិតបំភ្លឺដែលអង្គភាពសារព័ត៌មានដំណឹងយប់មិញទទួលបាននៅព្រឹកថ្ងៃទី០៨ខែធ្នូឆ្នាំ២០១៨នេះបានឱ្យដឹងថា លោក កើត សារ៉េត អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ រួមជាមួយភរិយាបានចេញលិខិតបំភ្លឺជាផ្លូវការណ៍មួយ ដើម្បីកុំឱ្យសារធារណៈជនយល់ច្រឡំថា លោកធ្វើប្លង់ដីរំលោភយកដីពីឈ្មោះ មាសសុផាត ហៅ កុយ ហៅតាបាក់អតីតជាអ្នកចាំដីឲ្យលោកដែលមានទីតាំងស្ថិតនៅភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាមបណ្ដាញហ្វេសប៊ុកជាបន្តបន្ទាប់មួយរយះ កន្លងមកថ្មីៗនេះ។

បើយោងតាមលិខិតបំភ្លឺនោះបានបញ្ជាក់ដាច់អហង្ការថា លោកកើតសារ៉េតមិនមានចេតនាទៅធ្វើឯកសារដីធ្លីផ្ទុយពីការពិតឡើយគឺ មានតែបុគ្គល មាស សុផាតហៅតាបាក់ទៅវិញទេដែលមានចេតនាចង់បានដីអ្នកដ៍ទៃយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនតាមរូបភាពប្តឹងទៅតុលាការ លុះពេលត្រូវបានតុលាការកាត់ក្តីឲ្យគាត់ចាញ់តាមរយះគាត់គ្មានភស្តុងគ្រប់គ្រាន់បែរជាគាត់ដើរស្រែទ្រហ៊ោ តាមបណ្តាញសង្គមហ្វេប៊ុកដោយយកលេសខ្លួនជាជនពិការធ្វើឲ្យមហាជនមានការយល់ច្រឡំថា គាត់និយាយជាការពិតតែធាតុពិតគឺបុគ្គល មាស សុផាត បង្កប់ល្បិចពិសពុលភូតកុហកតាំងពីតុលាការឡើងទៅដូច្នេះសូមសាធារណះជនឈប់យល់ច្រឡំថា លោក កើត សារ៉េត និង ភរិយា ជាមនុស្សស្អាតស្អំតទៅទៀត៕

ខាងក្រោមនេះគឺជាខ្លឹមសារបំភ្លឺទាំងស្រុងរបស់លោកកើត សារ៉េត