ឃាត់ខ្លួនចោរប្លន់៣នាក់ ក្រោយពីធ្វើសកម្មភាពប្លន់នៅពេលយប់

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ដែលជាមុខសញ្ញាប្លន់យ៉ាងសកម្មបានធ្វើសកម្មភាពដេញធាក់ប្លន់ម៉ូតូជនរងគ្រោះតែមិនបានសម្រេចត្រូវកម្លាំងនគរបាលប៉ុស្តិ៍ដង្កោកំពុងល្បាតឃើញដេញចាប់បាន២នាក់នឹង២នាក់ទៀតគេចខ្លួនបាត់​ ព្រឹកឡើងបន្តទៅឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត. ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១នឹង០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៨​ ស្ថិតនៅភូមិបាគូ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​។

លោកអនុសេនីយ៍ឯក​ តុល​ តូនី​ នាយប៉ុស្តិដង្កោបានអោយដឹងថា ជនសង្ស័យទាំង៣ នាក់
-ទី១ឈ្មោះ​ ជិន រ៉ាវី យុអា១៨ ឆ្នាំមុខរបរជាងឈើ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពធិសែនជ័យ
-ទី២​ ឈ្មោះឃឿន លីយ៉ា យុអា២០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីង សង្កាត់ចោមចៅ៣ ខណ្ឌពធិសែនជ័យ​
-ទី៣ឈ្មោះធី សុធា អាយុ១៨ឆ្នាំរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានទៅមុខផ្ទះសំណាក់មហារជន ភូមិទួលពង្រ សង្កាត់ចោមចៅ១ ។

លោកអនុសេនីយ៍ឯក​ តុល​ តូនី​ នាយប៉ុស្តិដង្កោបានបន្ដទៀតថា ដោយមានការ​ចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក​ ជឹម​ សុីថា​ អធិការខណ្ឌ​ លោកបានដឹកនាំបញ្ជាកម្លាំងប៉ុស្តិល្បាតក្នុងមូលដ្ឋានដើម្បីការពារសុខសុវត្ថិ​ភាពប្រជាពលរដ្ឋ​នឹងទប់ស្កាត់​បទល្មើសអោយស្របតា​មគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព​ រហូតដល់ម៉ោង១រំលងអាធ្រាត្រខណៈកម្លាំងលោកកំពុងជិះល្បាតស្រាប់តែឃើញជនសង្ស័យ៤នាក់ជិះម៉ូតូពីរគ្រឿង​ដេញធាក់បុរសម្នាក់បំណងប្លន់យកម៉ូតូ​ តែមិនបនាសម្រេច ភ្លាមៗកម្លាំងលោកក៏បានចេញអន្តរាគមន៍​ដេញចាប់ក្របួចបានចំនួន២នាក់ដកហូតម៉ូតូបានមួយគ្រឿង​ ចំណែកជន​សង្ស័យ២​នាក់ទៀតបានជិះម៉ូតូគេចបាត់ស្រមោល ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ក៏សួរនាំរួចនិងទៅដល់ធ្វើការឃាត់ខ្លួនម្នាក់ទៀត ។

បច្ចប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានកសាងសុំណុំរឿងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីធ្វើការសាកសួរតាមចាប់បក្ខពួកយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕