អតីតប្រពន្ធដើមតាមរករឿងប្ដីនិងប្រពន្ធក្រោយឈ្លោះគ្នាផ្អើលសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ១

ភ្នំពេញ៖​ លែងលះគ្នាបាន២ខែ ប្ដីឲ្យអស់មាស១តម្លឹងលុយ១​ពាន់ដុល្លារស្រាប់តែ អតិតប្រពន្ធដើមចាញ់ល្បែងអស់មកតាម​រករឿងឈ្លោះប្រកែកគ្នាទាលុយ១០០ដុល្លា​ ថែមទៀត​បង្កការភ្ញាក់ផ្អើលពេញប៉ុស្តិនគរបាល​ ទួលសង្កែ១​ កាលពី​វេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៨​ ។

បើតាមសម្ដីស្ត្រីជាប្រពន្ធក្រោយ​ បាន​រៀបរាប់អោយដឹងថា​ កាលពីអំឡុងមុនភ្ជុំបិណ្ឌរូបគាត់និងបុរសជាប្ដីបានស្គាល់គ្នាតាម​រយៈហ្វេសប៊ុក​ ហើយក៏មានទំនាក់ទំនងស្នេហាមួយគ្នាដោយខាងបុរសជាប្ដីបានប្រាប់រូបគាត់ថា​ បានលែងលះគ្នាជាមួយប្រពន្ធដើម​ រួចហើយ​ លុះដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌ​ គាត់​ក៏បាននាំគ្នាទៅលេងផ្ទះនៅឯស្រុកកំណើត​ ពេលនោះស្រាប់តែលិចមុខប្រពន្ធដើមទៅរករឿងដល់ផ្ទះរបស់គាត់ធ្វើ​បង្កការភ្ញាក់ផ្អើលរហូតឈានទៅដល់នាំគ្នាទៅរក​មេភូមិដើម្បីធ្វើកិច្ចសន្យាបញ្ចប់រឿងដោយខាងប្ដីអោយមាស១​តម្លឹង​ ទៅខាងប្រពន្ធដើម​ ។ លុះក្រោយមិនបានប៉ុន្មានផង​ ប្រពន្ធដើមមករករឿងម្ដងទៀតនៅក្នុងអំឡុងខែ១១តែមិនចាំថ្ងៃ​ គាត់( ប្រពន្ធដើម) បានមកទាលុយ១ពាន់ដុល្លាទៀត​គាត់​និងប្ដីបានអោយទៀតដើម្បីបញ្ចប់​ ។ លុះមកថ្ងៃទី២៨ម្សិល​មិញស្ត្រីជាប្រពន្ធដើមបានឡើងជិះឡានឈ្នួលមកពីស្រុក​មករករឿងពួកគាត់ម្ដងទៀតទើបគាត់រត់មករកអោយ​សមត្ថកិច្ចជួយអន្តរាគមន៍​ ។

ចំណែកអតិតៈប្រពន្ធដើមមិនបាន​និយាយអ្វីទាំងអស់ដោយគិតតែប្រកែកជាមួយប្រពន្ធ​ក្រោយនិងបុរសអតិតជាប្ដីដោយទាមទាតែលុយ១០០ដុល្លា​ និងឈប់រករឿង​ ។ ដោយឡែក​បុរសជាប្ដីបាន​រៀបរាប់ថា​ រូបគាត់និងអតីត​ ប្រពន្ធដើម​ បានចាប់ដៃគ្នាប្ដីប្រពន្ធដោយពុំបានរៀបការនោះទេប្រហែល​២០ឆ្នាំ​ ព្រមទាំងមានកូនចំនួន២នាក់ធំៗ​ហើយ​ ។ គាត់​បានបន្តថា​ ប្រពន្ធដើម​របស់ជាមនុស្សញៀនល្បែងបំផ្លាញ​ទ្រព្យ​សម្បត្តិនៅក្នុងផ្ទះអស់គ្មានសល់ ទើបគាត់សុំលែងលះឈប់យកគ្នាជាប្ដីប្រពន្ធទៀត​ ដោយ​អោយ​មេភូមិជួយធ្វើកិច្ចសន្យានិងបាន​យល់​ព្រមជាមួយគ្នា​រួចរាល់អស់ហើយតែនៅតាមមករករឿងគាត់​ទាំង២នាក់​ទៀត​នៅពេលណាដែលគាត់ចាញ់ល្បែងម្ដងៗ​ ។

សមត្ថកិច្ចបានអោយដឹងថា​ បុរសជាប្ដីឈ្មោះ​ ហេន​ ធឿន​ អាយុ៤៤ឆ្នាំ​មុខរបលក់ម៉ូតូ​ និងប្រពន្ធក្រោយមានឈ្មោះ​ អួន​ ញ៉ែម​ មុខ​រប​ កម្មការិនីរោងចក្រ​ អ្នកទាំង២ស្នាក់នៅផ្ទះជួល​ ភូមិទួលសង្កែ​ សង្កាត់ទួលសង្កែ១​ ខណ្ឌឫស្សីកែវ​ មានស្រុក​កំណើត​ ស្រុកមេសាង​ ខេត្តព្រៃវែង​ ។ ដោយឡែកប្រពន្ធដើមមានឈ្មោះ​ ខ្មៅ​ គីម​ មានទីលំនៅ​ស្រុកមេសាង​ ខេត្តព្រៃវែង​។ ចុងក្រោយ ប្រពន្ធ​ចុងព្រមអោយលុយ១០០ដុល្លា​ទៅប្រពន្ធ​ដើម​ ហើយអោយនរបាលប៉ុស្តិ​ទួលសង្កែ១​ ជួយធ្វើកិច្ច​សន្យាបញ្ចប់បញ្ហា​ រួចក៏បាននាំគ្នាចេញទៅផ្ទះរៀងៗខ្លួន​ ៕