យកកាំបិតចាក់គេជិតស្លាប់ហើយរត់គេចទៅណារួច បើមានដីកាចាប់ខ្លួន

ភ្នំពេញ៖ នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៧ និង៤៥នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការសហការជាមួយ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនាយដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទែ និងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ជឹង នីន ពាក់ពន្ធ័ឃាតកម្ម (ចាក់និងវត្ថុចុងស្រួចបណ្តាឲ្យស្លាប់) កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង ២១ និង០០ នៅចំណុចតាមផ្លូវបេតុង មុខការដ្ឋានសំណង់ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យចំនួន ០១នាក់ មធ្យោបាយថ្នើរជើងប្រដាប់ដោយកាំបិតចុងស្រួច ។

ជនសង្ស័យចំនួន០១នាក់ ឈ្មោះ ជឹង នីន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គេចខ្លួន) ។ ចំណែកជនរងគ្រោះចំនួន០១នាក់ ឈ្មោះ ឃុន វុទ្ធី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងបៀកថ្នាំ ក់នៅការដ្ឋានសំណង់ ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (របួសធ្ងន់ចំប្រអប់ដៃខាងឆ្វេង និង របួសធ្ងន់ក្រោមឆ្អឹងដងកាំបិតខាងឆ្វេង)។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ថ្ងៃទី០៥ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២១ និង០០នាទី ជនរងគ្រោះ និងជនសង្ស័យ ជាកម្មករសំណង់ដូចគ្នាធ្វើការនៅការដ្ឋានសំណង់ចំណុចកើតហេតុខាងលើបានផឹកស្រាអស់ប្រហែល៥ ទៅ​៦ដប នៅផ្ទះ សួន សារឿន ជាកម្មករសំណង់ដូចគ្នា រហូតដល់ម៉ោងប្រហែល២២ និង០០នាទី ដោយមានសភាពស្រវឹងជនរងគ្រោះ និងជនសង្ស័យបានមានទំនាស់ពាក្យសម្តីជាមួយគ្នានៅកន្លែងផឹកស៊ី ក្រោយមកជនរងគ្រោះ និងជនសង្ស័យបាននាំគ្នាដើរចេញមកពីកន្លែងផឹកស៊ី(ផ្ទះសួន សារឿន) មកកន្លែងកើតហេតុក៏បានមានទំនាស់ពាក្យសម្តីគ្នាម្តងទៀត រហូតដល់មានការប្រតាយប្រតប់គ្នាជនសង្ស័យបានយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះបណ្តាលអោយមានរបួសធ្ងន់ហើយ ជនសង្ស័យក៏បានរត់គេចខ្លួន ចំណែកជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្រាំងធ្នង់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត លុះមកដល់ម៉ោង ០៧ និង៣០នាទី ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យកាល់ម៉ែត ។

លុះដល់ថ្ងៃទី ២៧ -១១-២០១៨ វេលាម៉ោង ១៧ និង៤៥នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការសហការជាមួយ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនាយដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទែ និងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ជឹង នីន តាមដីការបញ្ជាឲ្យចូលខ្លួន លេខ៣២៦ អ.យ.ឍ ចុះថ្ងៃទី១៦-១១-២០១៨ ចេញដីការដោយលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងនៃអយ្យអមសាលាដំបូងរាជធានីភ្នំពេញ នៅចំណុចក្នុងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងបានធ្វើការឃុំខ្លួនជនសង្ស័យឈ្មោះ ជឹង នីន ឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងកន្លែងឃុំខ្លួនរបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង លុះដល់ថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង០២ និង០០នាទី ជនសង្ស័យ ឈ្មោះ ជឹង នីន បានចង.កសម្លាប់ខ្លួននៅក្នុងកន្លែងឃុំខ្លួនបណ្តោះអាសន្នរបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ៕