ជិះម៉ូតូឌុបគ្នាត្រឡប់ទៅផ្ទះ ស្រាប់តែធ្លាក់ជង្ហុកដួលបោកស្លាប់ម្នាក់ និង របួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់បានបោកក្បាលនិងថ្នល់ស្លាប់យ៉ាងអាណោចអាធម៌និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗបន្ទាប់ពីបានចេញពីផឹកសុី ជិះម៉ូតូមួយគ្រឿងឌុបមិត្តភក្តិត្រឡប់ទៅផ្ទះវិញបានធ្លាក់ជង្ហុកដួលបោកនិងថ្នល់ពេញទំហឹង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨-១០នាទីយប់ថ្ងៃទី២៨ខែវិច្ឆិការឆ្នាំ២០១៨ស្ថិតនៅចំណុចមុខច្រកចូល បូរិហ្គេនភ្នំពេញ តាមបណ្តោយផ្លូវ៥៩៨ ភូមិ៤ ក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ។

ជនរងគ្រោះ(ស្លាប់)ជាម្ចាស់ម៉ូតូមានឈ្មោះ ជា សុភ័ក្ត្រា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបររោងចក្រ មានស្រុកកំណើត ភូមិព្រៃសំរោង ឃុំទួលព្រិច ស្រុកអង្កស្នួល ខេត្តកណ្តាល ។ ចំណែកម្នាក់ទៀតរួមដំណើរជាមួយមិនស្គាល់អត្តសញ្ញាណបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះ។

តាមប្រភពពីរមិត្តភក្តិជនរងគ្រោះបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះបាននាំគ្នាផឹកសុីនៅផ្ទះមិត្តភក្តិនៅម្តុំអន្លង់ក្ងានលុះបានផឹកសុីរួចក៍បានបែកផ្លូវគ្នាទៅផ្ទះរៀងខ្លួនដោយជនរងគ្រោះបានជិះមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០៨ពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល1G-1691បានឌុបមិត្តភក្តិម្នាក់ពីក្រោយត្រឡប់ទៅផ្ទះដោយធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតធ្លាក់ជង្ហុកដួលបោកក្បាលនិងថ្នល់បណ្តាលជនរងគ្រោះជាម្ចាស់ម៉ូតូបោកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌ចំណែកមិត្តភក្តិរួមដំណើរជាមួយរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបណ្តោះអាសន្នរងចាំសាច់ញាត្តិយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីយកត្រឡប់ទៅផ្ទះវិញ ។ ចំណែកសពជនរងគ្រោះសមត្ថកិចជំនាញធ្វើកោលស្យវិច័យរួចប្រគល់ជូនសាច់ញាត្តិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕