ផ្អើលពេញ! លើស្ពានជ្រោយចង្វារព្រោះនារីម្នាក់បម្រុងលោតទឹក

ភ្នំពេញ៖ នារីម្នាក់សង្ស័យបែកថ្នាំបានដើរមករកលោតទឹកពី លើស្ពានជ្រោយចង្វារថ្មី សំណាងល្អត្រូវបានកម្លាំង សណ្ដាប់ ធ្នាប់ខណ្ឌជ្រោយចង្វារជួយចាប់ទាន់ បង្កការណ៍ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី២៨ខែ វិច្ឆាឆ្នាំ២០១៨ នៅចំណុចលើស្ពានជ្រោយចង្វារថ្មីស្ថិតក្នុងភូមិដើមគរ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា ។ 

នារីរងគ្រោះដែលមករកលោតទឹកសម្លាប់ខ្លួនមានឈ្មោះ ម៉ន ស្រីនូ អាយុជាង២០ឆ្នាំ មិនទាន់ដឹងកន្លែងស្នាកនៅ ។ បើតាមប្រភពពីបុរសម្នាក់ដែលជាកម្លាំងសណ្ដាប់ធ្នាប់បានឲ្យដឹងថា ដំបូងគាត់បានប្រទះឃើញនារីខាងលើបានដើរ នៅលើស្ពានទិសដៅពីត្រើយខាងលិចមកកើត ខណៈមក ដល់ចំណុចកើតហេតុស្រាប់តែនាងឡើងលើបង្កាន់ដៃស្ពាន បំរ៉ុងលោតក៏ត្រូវរូបគាត់ស្ទុះទៅចាប់ទាន់និងយកមកគល់ស្ពានត្រើយខាងកើតដើម្បីសួរនាំ តែបែជានាងនិយាយទៅមុខ ទៅក្រោយមិនដឹងខុសត្រូវនិងបានជេប្រម៉ាតទៅលើកម្លាំង សមត្ថកិច្ចនិងកម្លាំងសណ្ដាប់ធ្នាប់ ថាពួកឯង មកឃាត់អាញ់ធ្វើអី អាញ់ចង់ងាប់ ដោយសារពួកឯងមកចាប់ទើបអាញ់មិនងាប់   ។ 

ក្រោយមកកម្លាំងសមត្ថកិច្ចនិងកម្លាំងសណ្ដាប់ធ្នាប់ដែល ប្រចាំការនៅគល់ស្ពានជ្រោយចង្វាត្រើយខាងកើតបានហៅរឺម៉កម៉ូតូកង់បី និងបាន ចាប់លើកដាក់លើរឺម៉ក យកទៅ សួរនាំនៅប៉ុស្តិ៍នគរបាលជ្រោយចង្វា ដើម្បីស្រាវ ជ្រាវស្វែងរកក្រុមគ្រួសារ ៕