បុរសម្នាក់អុកឡុកគ្រួសារ ឪពុកម្តាយ ទ្រាំលេងបានយក ទូរស័ព្ទ ប្តឹងនគរបាលចាប់ខ្លួន

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដោយសារក្រុមគ្រួសារប្តឹងថា បានបង្កការអុកឡុកក្នុងក្រុមគ្រួសារ និងមានប្រើប្រាស់គ្រឿងញៀនទៀតផង។ឃាត់ខ្លួនកាលពីវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី២៨ វិច្ឆិកា២០១៨នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ជនសង្ស័យឈ្មោះ ហម ស៊ាវហ្វី អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថាមុនឃាត់ខ្លួនជនខាងលើខណះដែលមានស្ត្រីជាម្តាយប្តឹងផ្ទាល់មាត់ពាក់ព័ន្ធកូនប្រុសគាត់ប្រើប្រាស់គ្រឿងញៀនដល់កំរិតទាញដាវឆ្នៃគំរមនិងអុកឡុកក្នុងផ្ទះដើម្បីរកលុយទិញថ្នាំញៀនជក់ក្រោយពីមានប្រជាពលរដ្ឋប្តឹងភ្លាមកម្លាំងសមត្ថកិច្ចក៏ចុះទៅឃាត់ខ្លួនបុរសខាងលើដល់ផ្ទះនិងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍ភ្លាមៗ ។

សមត្ថកិច្ចដដែលបានប្រាប់ទៀតថាក្រោយឃាត់យកមកដល់ប៉ុស្តិ៍ដើម្បីសាកសួរនិងធ្វើតេសទឹកនោមរកសារធាតុញៀនឃើញថាជនសង្ស័យខាងលើកក្នុងទឹកនោមមានផ្ទុកនូវសារធាតុញៀនពិតប្រាកដមែនសមត្ថកិច្ចក៍ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នបុរសបង្ករអុកឡុកក្នុងគ្រួសារខាងលើ ត្រូវបានកសាងឯកសារ និងបញ្ជូនទៅកាន់ផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្ត ៕