មន្រ្តីគយខេត្តកំពង់ឆ្នាំងម្នាក់ស្លាប់ដោយសារ រថយន្ត VIP របស់ក្រុមហ៊ុន ខេមបូត្រាអ៊ិចប្រេស្ស

ខេត្តកំពង់ឆ្នាំង៖ មន្រ្តីគយម្នាក់ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីមានរថយន្តមួយគ្រឿង ជាប្រភេទរថយន្តវីអាយភី របស់ក្រុមហ៊ុនខេមបូត្រាអ៊ិចប្រេស្សបុកចំពេញមួយទំហឹង ប៉ើងធ្លាក់ផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ក្បែរទីស្នាក់ការសាខាគយខេត្តកំពង់ឆ្នាំង ស្ថិតនៅឃុំស្រែថ្មី ស្រុករលាប្អៀរ ជាប់ព្រំប្រទល់ក្រុងកំពង់ឆ្នាំង ។ ព័ត៌មានលម្អិតនិងផ្សាយជូនពេលក្រោយ ៕