ចាញ់ល្បិចគេ! យកទូរស័ព្ទ និង លុយមួយចំនួន រត់​គេចខ្លួន ពេលចាប់បង្កការភ្ញាក់ផ្អើល!

ភ្នំពេញ៖​ យុវជន៣នាក់​ត្រូវនារីបម្រើផ្លូវភេទយកទូរស័ព្ទនិងលុយ៤០ដុល្លារ ​បានសម្រេច តែចៃដន្យរត់ទៅណាមិនរួច​ ព្រោះម្ចាស់ជិះម៉ូតូដេញតាមពីក្រោយ​ រហូតដល់ផ្លូវ៧០​ ម្ដុំផ្លូវរថភ្លើង​ ផ្អើលទាំងប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ទាំងយប់តែម្ដង។ ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១៖២០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅម្ដុំផ្ទះសំណាក់បឹងកក់វិហារឥស្លាម ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីជនរងគ្រោះ​ បានរៀបរាប់ប្រាប់​ថា​ ដំបូងឡើយ​មុនពេលកើតហេតុ​ ពួកគាត់មានគ្នា៣នាក់​ បានទៅរកនារីបម្រើសេវាផ្លូវភេទនៅម្ដុំវត្តភ្នំ​ ហើយក៏ជួបនារីម្នាក់​ ក៏យកនារីបម្រើសេវាផ្លូវភេទនោះ​ ទៅផ្ទះសំណាក់មួយកន្លែង​ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ​ ពេលទៅដល់ផ្ទះសំណាក់ នារីនោះបានប្រាប់ថា​ ខ្ញុំមានគ្នាខ្ញុំម្នាក់ទៀត​ បើគ្នាបងឯងត្រូវការខ្ញុំ Call ហៅឲ្យមកដល់ផ្ទះសំណាក់ក៏បាន ហើយយុវជននោះក៏យល់ព្រម​ រួចក៏ប្រគល់ទូរស័ព្ទម៉ាក​ iPhon​e 6​ ឱ្យទៅនារីនោះ Call ហៅ​ នារីម្នាក់ទៀត​ មួយសន្ទុះក្រោយមក នារីម្នាក់ទៀតនោះបានមកដល់ តែបែរជាមិនឃើញនារីដែលខ្ចីទូរស័ព្ទនោះ ទើបមានការសង្ស័យ ជនរងគ្រោះ​ក៏បានអើតរកមើល ឃើញនាងកំពុងរត់គេចចេញពីផ្ទះសំណាក់​ ទាំង​ប្រញាប់ប្រញាល់​ ដោយយកទូរស័ព្ទ និងលុយ៤០ដុល្លារ ទៅជាមួយផងដែរ តែត្រូវជនរងគ្រោះជិះម៉ូតូចេញមកដេញតាមពីក្រោយ​ដែរ រហូតដល់ផ្លូវ៧០​ ម្ដុំផ្លូវរថភ្លើង​ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ​១​ ខណ្ឌឫស្សីកែវ។ ស្របពេលដែលភាគីទាំងពី​រ កំពុងតែប្រកែងគ្នា​ កម្លាំងសមត្ថកិច្ចល្បាតរបស់ប៉ុស្តិ៍ទួលសង្កែ បានមកឃើញទាន់ ហើយសាកសួរ និងបានឃាត់ខ្លួនភ្លាមៗ​ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងកណ្ដាលយប់។

បច្ចុប្បន្នក្រោយពេលកម្លាំងល្បាតរបស់ប៉ុស្តិ៍ទួលសង្កែសួរនាំរួច​ហើយ ក៏បានទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្រះចក​ ដើម្បីនាំខ្លួនជនសង្ស័យទាំង៣នាក់ និងជនរងគ្រោះ​ទៅដាក់ពាក់បណ្ដឹងនៅប៉ុស្តិ៍នគបាលស្រះចកវិញ​ ព្រោះដំបូងឡើយហេតុការណ៍នេះកើតហេតុនៅក្នុងសង្កាត់ស្រះចក ​ដើម្បីកសាងសំណុំរឿងទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕