ឡានឆ្លងចរន្ដអគ្គីសនីឆេះអស់ទាំងស្រុង បង្កឲ្យរត់ជាន់ជើងគ្នា

ខេត្តក្រចេះ៖ រថយន្តកាមេរី(ឆ្លាម)មួយគ្រឿង ដែលមានផ្ទុកមនុស្សប្រុស ស្រីចំនួន៩នាក់ ក្នុងគោលដៅធ្វើដំណើរពីខេត្តស្ទឹងត្រែង ឆ្ពោះទៅខេត្តព្រៃវែង បានជួបហេតុការណ៍ឆេះសន្ធោសន្ធៅ នៅលើផ្លូវជាតិលេខ៧ ក្នុងភូមិ ឃុំ ចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ តែហេតុការណ៍នេះ មិនបង្កឲ្យមានអ្នករងគ្រោះថ្នាក់នោះទេ។

ប្រជាបលរដ្ឋថាសមត្ថកិច្ចមិនគួទុកខ្មោចរថយន្តនេះឲ្យនៅលើផ្លូវជាតិទេព្រោះ២ថ្ងៃហើយក្លាចក្រែងអ្នកដំណើរផ្សេងមិនបានចាប់អារម្មណ៍ប៉ះពារកើតគ្រោះថ្នាក់។

នគរបាលចរាចរណ៍បានឲ្យដឹងថា មូលហេតុបណ្តាលឲ្យឆេះនេះ គឺផ្តើមចេញពីទុស្សេចរន្តភ្លើងរបស់រថយន្ត ហើយការឆាបឆេះមិនបានរាលដាលលឿននោះទេ តែក៏មិនអាចជួយសង្រ្គោះបានដែរ ដោយសារតែកន្លែងកើតហេតុនៅឆ្ងាយពីទីប្រជុំជន។

នគរបាលចរាចរណ៍បានឲ្យដឹងទៀតថា ស្ថានភាពភ្លើងបានឆេះសន្ធោសន្ធៅមានរយៈ ជាងកន្លះម៉ោងធ្វើឲ្យរថយន្តកាមេរី(ឆ្លាម)មួយគ្រឿងនេះ បានឆេះម៉ដ្ឋក្នុងអណ្តាតភ្លើងនៅសល់ តែគ្រោងឆ្អឹងរថយន្តតែប៉ុណ្ណោះ។

រថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះ មានម្ចាស់ឈ្មោះ អំ វ៉ា ភេទប្រុសអាយុ៤៣ឆ្នាំ មានរស់នៅខេត្តស្ទឹងត្រែង។ ហើយរថយន្តនេះ បានដឹកមនុស្សចំនួន៩នាក់មកពីខេត្តស្ទឹងត្រែង ក្នុងគោលដៅឆ្ពោះទៅខេត្តព្រៃវែង ដើម្បីទៅចូលរួមពិធីបុណ្យ។

បើតាមសាក្សីឃើញការណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅរសៀលថ្ងៃទី២៣ វិច្ឆិកា គេបានឃើញរថយន្តមួយគ្រឿងនេះ មានសភាពហុយផ្សែងពីខាងមុខពេលកំពុង តែបើកបរក្នុងល្បឿនយឺតៗ។ ភ្លាមនោះអ្នកជិះក្នុងរថយន្តបានស្ទុះចេញមកក្រៅ ហើយរថយន្ត ក៏ចាប់ផ្តើមឆាបឆេះពីផ្នែកខាងមុខកាន់តែខ្លាំងឡើង រហូតមានសម្លេងផ្ទុះ ធ្វើឲ្យអ្នកនៅក្បែរៗនោះ មិនហ៊ានចូលជយួយសង្រ្គោះបាញ់ពន្លត់នោះទេ ៕