ឆក់កាបូបពីនារីម្នាក់បានសម្រេច​ ចៃដន្យ​ប៉ូលិសជិះល្បាតដេញចាប់ជាប់

ភ្នំពេញ​៖ ជនសង្ស័យជនសង្ស័យបានជិះម៉ូតូមួយគ្រឿង តែម្នាក់ឯងមកធ្វើសកម្មភាព ឆក់យកកាបូបលុយ បានសម្រេច​ ហើយបានជិះម៉ូតូគេចខ្លួន ភ្លាមនោះជនរងគ្រោះក៏បានស្រែកឆោឡោឡើង ទន្ទឹមនោះកម្លាំងល្បាតនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានមកដល់ក៏បានប្រដេញតាមឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ រួចយកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរភ្លាមៗផងដែរ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ​ថ្ងៃសុក្រ ១រោច ខែកត្កិក ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅចំណុចមុខដេប៉ូលក់គ្រឿងសំណង់ម៉ៅ គឹមសៀន ស្ថិតតាមផ្លូវជាតិលេខ២ ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ញឹក មករា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុនទឹកបរិសុទ្ធ លី យ៉ុង (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។ ដោយជនរងគ្រោះឈ្មោះ ម៉ឺន ឡៃ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ រៀនកាត់ដេរ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ស្ដ្រីរងគ្រោះបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១១ និង០០នាទី ខ្លួន(ជនរងគ្រោះ)កំពុងឈរនៅចំណុចមុខដេប៉ូលក់គ្រឿងសំណង់ម៉ៅគឹមសៀន ដែលជាចំណុចកើតហេតុ ដើម្បីរងចាំហៅម៉ូតូសណ្តោងរ៉ឺម៉កជិះទៅផ្សារតាខ្មៅ ដោយបានកាន់កាបូបដៃពណ៍ឈាមជ្រូកចំនួន០១មានដាក់ សម្ភារៈមួយចំនួនរួមមាន ៖ ទូរស័ព្ទដៃ០១គ្រឿងម៉ាកសាំសុង ពណ៍ខ្មៅ ,លុយខ្មែរចំនួន ២០០០០រៀល និង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១សន្លឹក ពេលនោះជនសង្ស័យបានជិះម៉ូតូ០១គ្រឿងម៉ាកឃ្លីក ពណ៍សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1E-2179 តែម្នាក់ឯងមកធ្វើសកម្មភាព ឆក់យកកាបូបលុយរបស់ជនរងគ្រោះហើយបានជិះម៉ូតូគេចខ្លួន ភ្លាមនោះជនរងគ្រោះក៏បានស្រែកឆោឡោឡើង ទន្ទឹមនោះកម្លាំងល្បាតនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានមកដល់ក៏បានប្រដេញតាមឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ រួចយកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ចំណែកឯស្ត្រីជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចយើងចាត់ការតាមផ្លូវច្បាប់តែម្តង ។

វត្ថុតាងចាប់យក ៖ កាបូបដៃ ពណ៍ឈាមជ្រូក ចំនួន០១,លុយខ្មែរ២០,០០០រៀល, ទូរស័ព្ទដៃ ០១គ្រឿង ម៉ាកសាំសុង ពណ៍ខ្មៅ ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០១សន្លឹក (ជារបស់ជនរងគ្រោះ) និងម៉ូតូ០១គ្រឿង ម៉ាក CLICK ពណ៍សលាយក្រហម លេខតួម៉ាស៊ីន ០០០២៩២៧ ពាក់ស្លាកលេខកំពត 1E-2179 (ជារបស់ជនសង្ស័យ) ។
​បច្ចុប្បន្នជនសង្ស័យឈ្មោះ ញឹក មករា ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕