ស្លាប់៥នាក់ និង២៧នាក់រងរបួសដោយគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ មនុស្ស៥នាក់បានស្លាប់ និង២៧នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។

របាយការណ៍បញ្ជាក់ទៀតថា នៅថ្ងៃម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង១៥លើក បណ្តាលឲ្យខូចខាតម៉ូតូ៩គ្រឿង រថយន្តតូច៨គ្រឿង និងរថយន្តធំ៤គ្រឿង ហើយមូលហេតុនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ រួមមាន បើកលឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែង និងបត់គ្រោះថ្នាក់៕