ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ជា​មួយ​គ្រឿងញៀន​ចំនួន២៧​កញ្ចប់ធំ

ភ្នំពេញ៖ ដោយអនុលោម​តាមបទ​បញ្ជា​ដ៏ម៉ឹងម៉ាត់​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នង​ការរង និងជាស្នង​ការរាជ​ធានីភ្នំពេញ កម្លាំង​ជំនាញ​ខណ្ឌប៉ុសិ៍្ត បានបើកការ​ស្រាវជ្រាវ​ជាប់ជា​ប្រចាំចំពោះ​មុខសញ្ញាប្រ​ព្រឹត្តបទល្មើស​គ្រប់ប្រភេទ ជាក់ស្តែង​នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៥និង​០០នាទី ។

ក្រោយពី​កំណត់បាន​មុខសញ្ញា នឹងទីតាំង​ប្រព្រឹត្ត​សកម្មភាព​រួចមក​សមត្ថកិច្ច​យើងបាន​បើកកិច្ចប្រតិបត្តិ​ការបង្ក្រាប​ចំពោះមុខ​សញ្ញាជួញដូរ និងប្រើប្រាស់​គ្រឿងញៀន​យ៉ាងសកម្ម​ប្រចាំតំបន់ ដែលកំពុងធ្វើ​សកម្មភាព​ចរាចរណ៍ ស្ថិតនៅ​ចំណុច​មុខធានាគារ​កម្ពុជា ផ្លូវ១៧៨ កែងផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ជ័យជំនះ ជាលទ្ធផល​កំលាំងយើង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ឈ្មោះ ហង្ស ពេជ្រសាលី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិន​ពិតប្រាកដ(ជួញដូរ​ដោយខុស​ច្បាប់នូវ​សារធាតុញៀន) ។

វត្ថុតាង​ដកហូត៖១/ក្រាមពណ៌សថ្លា​សង្ស័យជា​គ្រឿងញៀន​ចំនួន២៧កញ្ចប់ធំ(កញ្ចប់ធំមានចំនួន០៥) ។ ២/ថង់សំរាប់​ច្រកមួយ​ចំនួន ។ ៣/ឧបករណ៍ប្រើ​ប្រាស់គ្រឿង​ញៀនមួយ​ចំនួន ។ ចំពោះមុខ កម្លាំង​ជំនាញ​ខណ្ឌនិងប៉ុសិ៍្ត កំពុង​បន្តការ​ស្រាវជ្រាវ​រកបក្ខពួក​និងកសាង​សំណុំ​រឿងដើម្បី​បញ្ជូនទៅសាលា​ដំបូងរាជ​ធានីភ្នំពេញ​អនុវត្តតាម​នីតិវិធី ៕