ចាប់ខ្លួនឃាត.កសម្លាប់នារីរកសុីផ្លូវភេទនៅត្រឡោកបែកខណ្ឌទួលគោក

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យជាឃាត.ក២នាក់ដែលធ្វើ ទារុណកម្មទៅលើនារីរកស៊ីផ្លូវភេទម្នាក់ រហូតដល់ស្លាប់ហើយយកសពទៅ បោះចោលនៅឈានបដ្ឋានវត្តទឹកថ្លា កាលពីថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ ២០១៨កន្លងមក ។

ក្រោយពេលស្រាវជ្រាវមកទើបដឹងថា នារីរកសុីផ្លូវភេទរូបនេះស្នាក់នៅផ្ទះគ្មានលេខតាមបណ្ដោយផ្លូវ៥៩៨ក្បែផ្លូវរថភ្លើងត្រឡោកបែក ម្ដុំលក់ងៀវ ស្ថិតនៅសង្កាត់ទឹកល្អក១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ បើតាមការត្រួតពិនិត្យនិងធ្វើកោសល្យវិច្ឆ័យរបស់សមត្ថកិច្ចបានឲ្យដឹងថា សពនារី រងគ្រោះត្រូវបានគេវាយនិងធ្វើទារុណកម្មបណ្តាលឱ្យរងរបួសធ្ងន់ជាំពេញខ្លួនរហូតដល់ស្លាប់ ៕