ឥទ្ធិពលថ្នាំញៀនធ្វើឲ្យមនុស្សហ៊ានធ្វើគ្រាប់យ៉ាង បែកថ្នាំខ្លំងពេក ទាញចបជីកវាយលោកតាបង្កើតខ្លួនឯងស្លាប់ភ្លាមៗ

បាត់ដំបង៖ ឥទ្ធិពលគ្រឿងញៀនបង្កឱ្យចៅបង្កើតម្នាក់វ៉ៃជីតាខ្លួនឯងនឹងដងចបជាច្រើនកន្លែងបណ្តាលឱ្យស្លាប់នៅនឹងកន្លែង ខណៈជនរងគ្រោះកំពុងជិះម៉ូតូ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២៖៣០នាទីថ្ងៃងត្រង់ ថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០១៨ ក្នុងក្រុមទី២ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចបានពង្រាយកម្លាំងស្វែងរកចាប់ខ្លួនជនដៃដល់អស់ជាច្រើនម៉ោង រហូតដល់ម៉ោង៣.៖២០នាទីទើបឃាត់ខ្លួនបាន។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុជនរងបានជិះម៉ូតូម្នាក់ឯងចេញពីភូមិក្នុងគោលបំណងវិលត្រឡប់មកពីផ្ទះវិញ ដល់ចំណុចផ្លូវបំបែកជនដៃដល់បានចេញមកកាក់ម៉ូតូជនរងគ្រោះឱ្យឈប់ ហើយបានវាយជាច្រើនដងចបជីកទៅលើផ្នែកក្បាលខាងក្រោយបណ្តាលឱ្យបែកនិងហូរឈាមស្លាប់ភ្លាមៗតែម្តងនៅនឹងកន្លែង។

ជនសង្ស័យឈ្មោះភឹម សុធា ហៅក្រត ភេទប្រុស អាយុ២៧ឆ្នាំ ជាមនុស្សធ្លាប់ប្រើប្រាស់គ្រឿងញៀនកន្លងមកដែលរស់នៅផ្ទះផ្សេងគ្នាក្នុងភូមិតែមួយជាមួយជនរងគ្រោះដែរ រីឯជនរងគ្រោះត្រូវជាជីតាបង្កើតឈ្មោះ អ៊ឹម ឈើយ អាយុ៦៦ឆ្នាំ មានមុខរបរគ្រូខ្មែរមើលជម្ងឺប្រចាំភូមិ រស់នៅក្នុងភូមិ ឃុំកន្លែងកើតហេតុខាងលើ។

តាមចម្លើយសារភាពជនបង្កបានអះអាងថាមូលហេតុដែលខ្លួនវ៉ៃសម្លាប់ជីតានេះដោយសារខ្លួនខឹងនិងជីតាដែលបានធ្វើអំពើមកលើខ្លួនស្ទើរឆ្កួតវង្វេងទើបរកឱកាសសងសឹក។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការ ៕