បើករ៉េចង្កូតតែបន្ដិច ធ្វើឲ្យស្ត្រី១នាក់រងរបួសយ៉ាងធ្ងន់ធ្ងរបាក់ជើង២កំណាត់

ខេត្តកំពត៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១១និង១០នាទី នៅចំណុចខាងជើងផ្លូវចូលវត្តទឹកវិលប្រហែល២០០ម៉ែត្រ លើកំណាត់ផ្លូវជាតិលេខ០៣Aកំពត ភ្នំពេញ ស្ថិតក្នុងភូមិបឹងតារូង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូខេត្តកំពត។

មានករណីគ្រោះថ្នាក់ចរាចរណ៍១ បានកើតឡើងរវាងរថយន្តនិងម៉ូតូ១ករណី អ្នកបើកបរបង្ករ(មិនស្គាល់ឈ្មោះគេចខ្លួនបាត់មុនពេលសមត្ថកិច្ចទៅដល់)បើកបររថយន្តម៉ាកសាំយ៉ុងពណ៌លឿងគ្មានស្លាកលេខបានបើកបរមកពីជើងទៅត្បូងលុះដល់ចំណុចខាងលើអ្នកបើកបររថយន្តបើកគេចគ្រហុគរ៉េចង្កូតមកឆ្វេងក៏ទៅនិម៉ូតូ១គ្រឿងទៀតដែលបើកបរមកពីត្បូងទៅជើង(ទិសដៅផ្ទុយគ្នា)។

លោកពុធ ស៉ឺង ប្រធានការិយាល័យផ្លូវគោគនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានបណ្តាលអោយ អ្នកបើកបរម៉ូតូឈ្មោះយន សុគន្ធា ភេទស្រីអាយុ២៥ឆ្នាំ រស់នៅភូមិច្បារអំពៅឃំុព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត បានបណ្តាលអោយអ្នកបើកបរម៉ូតូខាងលើរងរបួសធ្ងន់(បាក់ជើងពីរកំណាត់ ភ្លៅនិងថ្មងជើង)បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យសម្ភពបូកគោ(ឯកជន)។ ម៉ូតូរងគ្រោះម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាក់លេខភ្នំពេញ1FW-80 99។

ចំពោះរថយន្តបង្កអ្នកបើកបរក្រោយពីបង្កហេតុភ្លាមៗតៃកុងរត់គិចខ្លួនបាត់ស្រមោល វត្ថុតាងរថយន្តនិងម៉ូតូរងគ្រោះទទួលរងខូតខាតកំរឹតស្រាល ។ បច្ចុប្បន្នវត្ថុតាងទំាងពីរ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តយកទៅរក្សាទុក រងចាំម្ចាស់រថយន្តបង្កចូលខ្លួន បំពេញឯកសារនិងដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕