បទបញ្ជាសាបដូចទឹកទន្លេ ឡានធំនៅតែចូលក្រុងទាំងព្រឹកបង្កគ្រោះថ្នាក់

ភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាយធន់ធំដឹកទំនិញមួយគ្រឿងចុះពីលើស្ពានព្រះមុនី្នវង្សចាស់(ស្ពានច្បារអំពៅ)ដាច់ហ្វាំង បណ្ដាលឲ្យបុករះរថយន្តព្រូស៣ គ្រឿងនិងរថយន្តធុនធំដឹកដីមួយគ្រឿង។ហេតុកា រណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៩ និង ៣០ នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០១៨
នៅចំណុចលើស្ពានព្រះមុនីវង្សចាស់ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថាមុនពេលកើតហេតុគេបានឃើញ រថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សដឹកទំនិញតាមបណ្តោយផ្លូវជាតិលេខ១ បើកឆ្លងស្ពានព្រះមុនីវង្សចាស់(ស្ពានច្បារអំពៅ) ក្នុងគោលបំណងបើកចូលនៅក្នុងរាជធានីភ្នំពេញលុះមកដល់ពាក់កណ្ដាលស្ពាន ខណៈដែលរថយន្ដកំពុងចុះចំណតនោះ ស្រាប់តែរថយន្តដាច់ហ្វ្រាំង បណ្ដាលឲ្យបុករ៉ឺម៉កដឹកគ្រែ និងរថយន្ដម៉ាក ព្រូស២គ្រឿងទៀត ប៉ុន្ដែរថយន្ដមិនទាន់អស់ល្បឿនក៏បន្ដទៅបុករថយន្ដដឹកដីបន្ដទៀតធ្វើឲ្យតៃកុងរថយន្ដបង្កកៀបជាប់កាបិនបាក់ជើងម្ខាង និងពហរូរថយន្ដរងរបួសស្រួល ត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍ជួយគាស់យកតៃកុងរថយន្ដទៅសង្គ្រោះភ្លាមៗតែម្ដង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុបានធ្វើការបាញ់ថ្នាំនិងអូសរថយន្ដចេញពីកន្លែងកើតហេតុដើម្បីបញ្ជាស់ការកស្ទុះចរាចរណ៍ រួមសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែងនិងអូសរថយន្ដបង្ក និង រថយន្ដព្រូស២គ្រឿងយកទៅរក្សាទុកដោះស្រាយគ្នាពេលក្រោយ ដោយឡែករថយន្ដ២គ្រឿងទៀតនិង រ៉ឺម៉កដឹកគ្រែមិនចង់វែងឆ្ងាយក៏បានបើកចេញពីកន្លែងកើតហេតុបាត់ទៅ ។

សូមជម្រាបផងដែរផង សាលារាជធានីភ្នំពេញ បានចេញបទបញ្ជាយ៉ាងតឹងរឹកហាមមិនឲ្យរថយន្ដធន់ធំចូលមកក្នុងក្រុងភ្នំពេញនៅពេលថ្ងៃ ប៉ុន្ដែបទបញ្ជារបស់សាលារាជធានីភ្នំពេញសាបដូចទឹកទន្លេ ដោយព្រឹកមិនទាន់រថយន្ដធន់ធំនាំគ្នាបើកសម្រុកចូលក្រុងដោយមិនខ្វល់ពីបទបញ្ជាឡើយនេះគឺជាហេតុធ្វើឲ្យមានគ្រោះថ្នាក់ជារើយៗបង្កឡើងដោយរថយន្ដធន់ធំ ៕