ទុសេ្សខ្សែភ្លើងបង្កជាអគ្គីភ័យឆាប់ឆេះផ្ទះក្នុង បុរីលឹមឈាងហាក់ បង្កឲ្យភ្ញាក់ផ្អើលប្រជាពលរដ្ឋយ៉ាងខ្លាំង

ភ្នំពេញ៖ អគ្គីភ័យឆាប់ឆេះផ្ទះក្នុងបុរីលឹមឈាងហាក់បង្កឲ្យមានការភ្ញាកផ្អើលប្រជាពលរដ្ឋយ៉ាងខ្លាំង ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៥ ខែវិច្ឆកាឆ្នាំ២០១៨នៅវេលាម៉ោង១និង៤៥នាទីដែលស្ថិតនៅក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ប្រពភព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថាក្នុងករណីឆាប់ឆេះផ្ទះខាងលើនេះបណ្ដាលមកពីទុស្សេខ្សែភ្លើងក៏បណ្ដាលឲ្យឆាប់ឆេះយ៉ាងខ្លាំង ភ្លាមៗនោះប្រជាពលរដ្ឋនៅក្បែលនោះក៏បានជួយនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុភ្លាមក៏បានឃើញស្ថានភាពភ្លើងឆាប់ឆេះខ្លាំងក៏បានទាក់ទងទៅរថយន្តពន្លត់អគ្គីភ័យភ្លាមៗនោះរថយន្តពន្លត់អគ្គីភ័យក៏មកដល់ចំនួន៨គ្រឿងក៏បានបាញ់ពន្លត់អស់ចំនួន២គ្រឿងក៏បានរលុតទៅវិញនៅវេលាម៉ោង២និង១៥នាទី ក្នុងហេតុការណ៍ឆាប់ឆេះអគ្គីភ័យខាងលើនេះមិនបណ្ដាលឲ្យមានអ្នករងរបួសទេគ្រោះរងការខូតខាតសម្ភារមួយចំនួនតែប៉ុណ្ណោះ ៕