កម្មករជានារីជួសជុលផ្លូវថ្នល់ម្នាក់ បានស្លាប់បាត់បង់ជីវិត មើលទៅគួរឲ្យសង្វេគ

បន្ទាយមានជ័យ៖ កម្មករជានារីជួសជុលផ្លូវថ្នល់ម្នាក់ បានស្លាប់បាត់បង់ជីវិត មើលទៅគួរឲ្យសង្វេគ បន្ទាប់ពីធ្វើការហត់ ទៅអង្គុយជ្រកម្លប់ នៅមុខកង់រ៉ូឡូ កិនថ្នល់ ហើយពេលអ្នកបើករ៉ូឡូមកពីបន្ទោរបង់វិញមិនដឹងក៏បើករ៉ូឡូទៅមុខ បណ្តាលឲ្យកិននាងស្លាប់តែម្តង ។ ហេតុការណ៍ដ៏រន្ធត់មួយនេះបានកើតឡើងកាលពីរសៀល ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៥ ផ្លូវវាងក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលផ្លូវនេះសាងសង់តាមគម្រោងស្តារឡើងវិញ ផ្លូវជាតិលេខ៥ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វ៉ាន់ ឈៀក ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិព្រែករពៅ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ជាកម្មការនី ធ្វើផ្លូវ នៅចំណុច ខាងលើ ។ ជនរងគ្រោះ ត្រូវបានរ៉ូឡូ កិនថ្នល់ កិនស្លាប់ ភ្លាមៗខណ:ដែលមេឃក្តៅអ្នកបើករ៉ូឡូឈប់ ទៅបត់ជើងតូច ដោយមិនពន្លត់ ម៉ាស៊ីនរ៉ូឡូ ហើយពេលឃើញ រ៉ូឡូឈប់ស្ងៀម ជនរងគ្រោះ ក៏មកអង្គុយ ជ្រកកម្តៅថ្ងៃ ដោយផ្អែកខ្នង នឹងកង់រ៉ូឡូ លុះពេល អ្នកបើករ៉ូឡូ មកពីបត់ជើងតូចវិញ មិនចាប់អារម្មណ៍ ក៏បើកទៅមុខ កិនជនរងគ្រោះ ស្លាប់តែម្តង៕