សាហាវម្លេះ! ឃាត.ករចាក់បុរសប្រជាការពាម្នាក់ត្រូវចំនួន៣កាំបិតបណ្តាលឲ្យស្លាប់

ភ្នំពេញ៖ ប្រជាការពារភូមិតាឡីម្នាក់ត្រូវឃាត.ករដែលត្រូវជាមិត្តភក្រ័ផឹកស៊ីជាមួយគ្នាចាក់ចំនួន៣កាំបិតបណ្តាលអោយស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង០០នាទីយប់ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៨ស្ថិតនៅភូមិជើងឯកសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញ។ សពបុរសខាងលើមានឈ្មោះ កេត ស៊ីថា អាយុ៥២ឆ្នាំមុខរបរ ប្រជាការពារភូមិតាឡី ស្នាក់នៅភូមិតាឡី សង្កាត់ដង្កោខណ្ឌដង្កោ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតជនរងគ្រោះបានជួយសម្រួលក្នុងរឿងជម្លោះវាយគ្នាបែកក្បាលដែលមានមិត្តភក្រ័ម្នាក់ទៀតដែលបានវាយជនដៃដលបែកក្បាលហើយ ជនរងគ្រោះដែលស្លាប់ខាងលើនេះបានជួលសម្របសម្រួលអោយខាងអ្នកវាយជនដៃដល់បែកក្បាលដែលជាអ្នកចាក់សម្លាប់(បុរសប្រជាការពារ) ចំនួន៧ ០០ដុល្លាដើម្បីបញ្ចប់រឿង ។

ក្រោយពីទទួលបានលុយរួចជនរងគ្រោះនិងជនដៃដល់រួមនិងមិត្តភក្រ័៣នាក់ផ្សេងទៀតបាននាំគ្នាទៅផឹកស៊ីនៅហាង អាម៉ាហ្សូន រួចហើយក៏បបួលគ្នាមកផឹកបន្តនៅផ្ទះប្រពន្ធចុងជនរងគ្រោះថែមទៀតលុះជិះម៉ូតូដល់ពាក់កណ្តាលផ្លូវនៅលំសង្កាត់ជើងឯកជនដៃដល់បានឈប់ម៉ូតូរួចចុះពីលើម៉ូតូកាន់កាំបិតស្ទុះទៅចាក់ជនរងគ្រោះចំនួន៣កាំបិតរួចក៏ជិះម៉ូតូរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។

ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យតែដោយមុខរបួសធ្ងន់ធ្ងរពេកគ្រូពេទ្យមិនអាចព្យាបាលបានបានដាច់ខ្យល់ស្លាប់ហើយបានដឹកយកផ្ទះវិញដើម្បីធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនឃាតករយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕